ជំនួបពិភាក្សាជាមួយលោកជំទាវ Claire Van der Vaeren អ្នកសម្របសម្រួលនៃអង្គការសហប្រជាជាតិនៅកម្ពុជា និងជាអ្នក សម្របសម្រួលជាមួយដៃគូអភិវឌ្ឍ និង ជាមួយតំណាងដៃគូអភិវឌ្ឍន៍មួយចំនួនទៀត


រសៀលថ្ងៃទី ១៤ ខែ កញ្ញា ឆ្នាំ ២០១៧ នៅទីស្តីការក្រសួង ដៃគូ សន្ទនា បានផ្តោតការយកចិត្តទុកដាក់ ទៅ លើយន្តការកិច្ចសហប្រតិបត្តិការ រវាងរាជរដ្ឋា ភិបាល ដៃគូអភិវឌ្ឍន៍ និងវិស័យឯកជន ធ្វើយ៉ាងណាដើម្បីមានភាពសង្វាក់គ្នា ក្នុងការ អនុវត្តគម្រោអាទិភាពនានាទាក់ទងវិស័យ ឧស្សាហកម្ម និងវិស័យសហគ្រាសធុនតូច និងមធ្យម (SME) នៅកម្ពុជា ។

លោកជំទាវ Claire Van der Vaeren អ្នកសម្របសម្រួលនៃអង្គការសហប្រជាជាតិ នៅកម្ពុជា បានលើកឡើងពីសារៈសំខាន់នៃគោលដៅអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាព (SDG)របស់អង្គការសហប្រជាជាតិដល់ឆ្នាំ ២០៣០ ដែលប្រទេសជាសមាជិកទាំងអស់ត្រូវមានកិច្ចខិតខំប្រឹងប្រែងក្នុងការអនុវត្តឲ្យ
បានសម្រេចតាមគោលដៅដែលបានកំណត់ ។ ដោយឡែកកម្ពុជា មានគោលនយោ បាយ អភិវឌ្ឍវិស័យឧស្សាហកម្ម (IDP)ដែលជាត្រី វិស័យដ៏សំខាន់ក្នុងការតម្រង់ទិសការ អភិវឌ្ឍន៍វិស័យឧស្សាហកម្មប្រកបដោយចិរភាព ។

ឯកឧត្តម ទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ បានចាត់ទុក ដៃគូអភិវឌ្ឍមានសារៈសំខាន់សម្រាប់រួម ចំណែកការអភិវឌ្ឍន៍នៅកម្ពុជា ។ ជាពិសេស នៅពេលថ្មីៗនេះ កម្ពុជា ត្រូវបានអង្គការ UNIDO ជ្រើសរើសជាប្រទេសចូលក្នុង សមាជិកអនុវត្តកម្មវិធីភាពជា ដៃគូ ប្រចាំប្រទេស (PCP) ដែលកម្មវិធីនេះឆ្លើយតបជាវិជ្ជមានទៅលើគោល នយោបាយអភិវឌ្ឍវិ ស័យឧស្សាហកម្មពីឆ្នាំ ២០១៥-២០២៥ ។ ឯកឧត្តមទេសរដ្ឋមន្ត្រី បានបន្តថា៖ បច្ចុប្បន្នរាជរដ្ឋាភិបាលមានក្រុមការងាររវាងរាជរដ្ឋា ភិបាល និងវិស័យឯកជន តាមវិស័យនីមួយៗ ដើម្បីដោះស្រាយបញ្ហាប្រឈមទាំង ឡាយជាមួយវិស័យឯកជន ។ ក៏ប៉ុន្តែក្រុមការងារ មិន មានដៃគូអភិវឌ្ឍចូលរួមទេ ។ ចំណុចនេះ ឯកឧត្តមទេសរដ្ឋមន្ត្រី បានផ្តល់សារៈសំខាន់ ទៅលើការចូលរួមរបស់ដៃគូអភិវឌ្ឍ។ក្នុងនោះការ ប្រមូលផ្តុំ ឧស្សាហកម្ម ជាពិសេស សហគ្រាសធុនតូច និងមធ្យម ដែលនៅ រប៉ាត់ រប៉ាយអោយចូលក្រោមច្បាប់ តាមរយៈសមាគម សម្ព័ន្ធ រឺ សហព័ន្ធ ជាការចាំបាច់ដើម្បីពង្រឹងវិស័យនេះ ដែលបានដើរតួសំខាន់ក្នុងសរសៃឈាមសេដ្ឋកិច្ចជាតិ ។

ជាចុងក្រោយ ដៃគូសន្ទនា បានឯកភាព បង្កើតនូវចំណុចទំនាក់ទំនង(Focus Point) រវាងក្រសួង និងដៃគូអភិវឌ្ឍ ដើម្បីពិភាក្សា និងផ្លាស់ប្តូរឯកសារគ្នាទៅវិញ ទៅមក ក្នុងគោលដៅជម្រុញប្រសិទ្ធិភាព និងជោគជ័យលើការងារអនុវត្តគម្រោង ។