ឯកឧត្តមសាយ សំអាល់ ជួបសំណេះសំណាលសួរសុខទុក្ខនិងចុះអនុស្សរណៈចងសម្ព័ន្ធមេត្រីភាពជាមួយបញ្ជាការដ្ឋានយោធភូមិភាគទី១


ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន នៅថ្ងៃអង្គារ ទី២៦ ខែកញ្ញានេះ បានជួបសំណេះសំណាល សួរសុខទុក្ខ និងធ្វើបឋកថាដល់នាយ ពលទាហាន និងចុះអនុស្សរណៈស្តីពីការចងសម្ព័ន្ធមេត្រីភាពជាមួយបញ្ជាការដ្ឋានយោធភូមិភាគទី១នៅខេត្តស្ទឹងត្រែង។ ក្រៅពីពិធីសំណេះសំណាលនេះ ឯកឧត្តមរដ្ឋមន្ត្រីក៏នឹងបើកវគ្គបណ្តុះបណ្តាលមន្ត្រីឧទ្យានុរក្សក្នុងបញ្ជាការដ្ឋានយោធភូមិភាគទី១ផងដែរ។
ក្នុងពិធីនៅព្រឹកថ្ងៃទី២៦ ខែកញ្ញានេះ ក្រសួងបរិស្ថាន ក៏បានផ្តល់អំណោយជាថវិកា និងស្បៀងជូននាយទាហាន នាយទាហានរង និងពលទាហានចំនួន៨៧៥នាក់ និងមន្ត្រីឧទ្យានុរក្សចំនួន៨៥នាក់។ បន្ថែមពីនេះ ក្រសួងបរិស្ថានបានផ្តល់ជូនGPS ដល់មន្ទីរបរិស្ថានខេត្តទាំង៥ រួមមាន ស្ទឹងត្រែង រតនៈគីរី មណ្ឌលគីរី ក្រចេះ និងត្បូងឃ្មុំ៕