លោកជំទាវ ម៉ែន សំអន បានដឹកនាំគណ:ប្រតិភូអធិការកិច្ច ជួបប្រជុំពិភាក្សាការងារជាផ្លូវការជាមួយ ឯកឧត្តម ចាវ ហុងជូ (Zhao Hongzhu)


លោកជំទាវឧបនាយករដ្ឋមន្រ្តី ម៉ែន សំអន រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ចបានដឹកនាំគណ:ប្រតិភូអធិការកិច្ច អញ្ជើញជួបប្រជុំពិភាក្សាការងារជាផ្លូវការជាមួយ ឯកឧត្តម ចាវ ហុងជូ (Zhao Hongzhu) លេខាធិការរង គណ:កម្មាធិការមជ្ឈឹមអធិការកិច្ចវិន័យ នៃគណបក្សកុម្មុយនីសចិន
នៅទីក្រុងប៉េកាំង ប្រទេសចិន នារសៀល ថ្ងៃទី ២៥ ខែកញ្ញា ឆ្នាំ២០១៧ ។
ថ្លែងក្នុងឱកាសនោះ ឯកឧត្តមលេខាធិការរង បានកោតសសើរចំពោះការអភិវឌ្ឍន៍សេដ្ឋកិច្ចរបស់កម្ពុជា ក្រោមការដឹកនាំ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងស្វាគមន៍យ៉ាងកក់ក្តៅចំពោះប្រតិភូកម្ពុជា ។

a