ឯកឧត្តម​ ចាន់ ស៊ីណាត​ រដ្ឋលេខាធិការ​​ អញ្ជើញ​ចូលរួមកិច្ចប្រជុំអន្តរក្រសួង​​ ដើម្បី​ពិភាក្សា​ស្វែងរកដំណោះស្រាយ​ និង​កំណត់យុទ្ធសាស្ត្រក្នុងការ​​កាត់បន្ថយ​គ្រោះមហន្តរាយ​ធម្មជាតិ​​


នៅថ្ងៃចន្ទ ៦កើត ខែមាឃ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៥ នេះ នៅទីស្តីការក្រសួង​សេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​ ឯកឧត្តម ចាន់ ស៊ីណាត រដ្ឋ​លេខាធិការ ក្នុងនាម​តំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ដ្រីក្រសួងធនធានទឹក និងឧតុនិយម បានអញ្ជើញចូលរួមកិច្ចប្រជុំអ​ន្តរក្រសួង​ ដើម្បីពិភាក្សា​ស្វែងរកដំណោះស្រាយ​ និងឈានទៅ​​កំណត់នូវយុទ្ធសាស្ត្រ​ក្នុងការកាត់បន្ថយ​គ្រោះមហន្តរាយដែលកើតមាន​ឡើងដោយសារជំនន់ និងគ្រោះ​រាំងស្ងួត​ ក្នុងពេលកន្លងមកថ្មីៗនេះ។

សូមជម្រាបថា កិច្ច​ប្រជុំនេះបានប្រព្រឹត្ត​ទៅក្រោមអធិបតីភាពរបស់ ឯកឧត្តម ផាន់ ផល្លា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ដោយ​មានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តមរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ និងអគ្គនាយក នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រសួងអភិវឌ្ឍន៍​ជនបទ និងក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍​៕