មន្ត្រីជំនាញរបស់ក្រសួងធនធានទឹក និងឧតុនិយម ចុះត្រួតពិនិត្យ វាយតម្លៃ និងប្រគល់ទទួលប្រព័ន្ធប្រឡាយអូរកងបួន


នៅថ្ងៃទី ២៦ ខែកញ្ញា ឆ្នាំ ២០១៧ មន្ត្រីជំនាញរបស់ក្រសួងធនធានទឹក និងឧតុនិយម រួមជាមួយតំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានចុះត្រួតពិនិត្យ វាយតម្លៃ និងប្រគល់ទទួលប្រព័ន្ធប្រឡាយអូរកងបួន និងសំណង់សិល្បការ ស្ថិតក្នុងឃុំប្រាសាទ ស្រុកកំពង់ត្រាច ខេត្តកំពត ក្រោយបញ្ចប់ការសាងសង់ជាស្ថាពរ ។
សូមរំលឹកជូនថា ប្រព័ន្ធប្រឡាយអូរកងបួន ត្រូវបានក្រសួងធនធានទឹក និងឧតុនិយម បើកការដ្ឋានដំណើរការសាងសង់ កាលពីថ្ងៃទី ១៥ ខែកុម្ភៈ ឆ្នាំ ២០១៧ ដោយមានទំហំការងារ ៖
– ជីកប្រឡាយមេ ០១ ខ្សែ ប្រវែង ១.៨០០ ម៉ែត្រ ។
– ជីកប្រឡាយរង ០២ ខ្សែ សរុបប្រវែង ៤.៨២០ ម៉ែត្រ ។
– សាងសង់សំណង់សិល្បការតូចធំ សរុបចំនួន ២៦ កន្លែង ។
ប្រព័ន្ធប្រឡាយ អូរកងបួន មានលទ្ធភាពស្រោចស្រពលើផ្ទៃដីស្រូវវស្សា ចំនួន ២.៣៧៣ ហិកតា ស្រូវប្រាំង ចំនួន ១.៣៤៣ ហិកតា ដំណាំរួមផ្សំ ចំនួន ២០ ហិកតា និងផ្តល់ទឹកសម្រាប់ប្រើប្រាស់ប្រចាំថ្ងៃ នៅក្នុងឃុំភ្នំប្រាសាទ ៕