ឯកឧត្តម ឃ្លាំង ហួត សមាជិកគណៈកម្មាធិការកណ្តាល និងជាអនុប្រធានទី១ ក្រុមការងារចុះជួយខណ្ឌជ្រោយចង្វារ បានចូលរួមជាអធិបតីក្នុងពិធីប្រកាសទទួលស្គាល់សមាជិកគណបក្សប្រជាជនកម្ពុជា សរុបចំនួន ២១៤នាក់ ដែលប្រព្រឹត្តធ្វេីឡេីងនារសៀល ថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០២៥ នៅមន្ទីរគណបក្សខណ្ឌជ្រោយចង្វារ។
សមាជិកថ្មីដែលទេីបប្រកាសចូលនេះមកពីសង្កាត់ព្រែកលៀប ចំនួន ៣៤នាក់ សង្កាត់ព្រែកតាសេក ចំនួន ៤០នាក់ សង្កាត់បាក់ខែង ៤៨នាក់ និងសង្កាត់កោះដាច់ ចំនួន ៩០នាក់ នៃខណ្ឌជ្រោយចង្វាររាជធានីភ្នំពេញ។
ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្តម ឃ្លាំង ហួត បានពាំនាំនូវការផ្ដាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្ដេចតេជោ ប្រធានគណបក្សប្រជាជនកម្ពុជា និងសម្ដេចមហាបវធិបតី ហ៊ុន ម៉ាណែត អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជានាយករដ្ឋមន្ត្រី ជូនដល់សមាជិក-សមាជិកាទាំងអស់ និងបានណែនាំឱ្យចេះសាមគ្គីរួបរួមគ្នា គាំទ្រ និងបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាឱ្យទទួលបានការឈ្នះឆ្នោតគ្រប់ៗអាណត្តិ ដើម្បីបន្ដដឹកនាំ អភិវឌ្ឍន៍ និងរក្សាសុខសន្តិភាពជូនប្រទេសជាតិ និងប្រជាជនទាំងមូល។