ក្រុមប្រឹក្សាខេត្តបាត់ដំបង បើកកិច្ចប្រជុំសាមញ្ញលើកទី០៩ អាណត្តិទី៤ នៅសាលាខេត្តបាត់ដំបង


នារសៀលថ្ងៃចន្ទ ថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៥ ក្រុមប្រឹក្សាខេត្តបាត់ដំបង បានបើកកិច្ចប្រជុំសាមញ្ញលើកទី០៩ អាណត្តិទី៤ នៅសាលាខេត្តបាត់ដំបង ក្រោមអធិបតីភាព ឯកឧត្តម អ៊ុយ រី ប្រធានក្រុមប្រឹក្សាខេត្ត, ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង ដោយមានការអញ្ជើញចូលរួមពីសំណាក់ លោក លោកស្រី សមាជិក សមាជិកា ក្រុមប្រឹក្សាខេត្ត លោក លោកស្រី អភិបាលរង នៃគណៈអភិបាលខេត្ត លោកនាយករដ្ឋបាលខេត្ត លោកប្រធាន អនុប្រធានមន្ទីរអង្គភាពក្នុងខេត្ត និងអ្នកពាក់ព័ន្ធផ្សេងៗទៀត ។

នៅក្នុងកិច្ចប្រជុំសាមញ្ញលើកទី០៩ របស់ក្រុមប្រឹក្សាខេត្ត អាណត្តិ៤នេះមានបៀបវារៈ ដូចខាងក្រោម៖

១- បើកកិច្ចប្រជុំសាមញ្ញលើកទី០៩
២- ការពិនិត្យកូរ៉ុមដោយ លោកនាយកទីចាត់ការរដ្ឋបាលសាលាខេត្ត
៣- ស្នើសុំអនុម័តលើសេចក្តីព្រាងរបៀ
បវារៈកិច្ចប្រជុំសាមញ្ញលើកទី០៩
៤- ពិនិត្យ និងអនុម័តលើសេចក្តីព្រាងកំណត់ហេតុនៃកិច្ចប្រជុំសាមញ្ញលើកទី០៨ កាលពីថ្ងៃសុក្រ ថ្ងៃទី១០ ខែមករា ឆ្នាំ២០២៤

៥- ពិនិត្យ ពិភាក្សានិងធ្វើសេចក្តីសម្រេច៖
*៥.១-ពិនិត្យ និងអនុម័តលើសេចក្តីព្រាងរបាយការណ៍ប្រចាំឆ្នាំ២០២៤ ស្តីពីការអនុវត្តការងាររបស់រដ្ឋបាលខេត្ត
បាត់ដំបង
*៥.២-ពិនិត្យ ពិភាក្សា និងអនុម័តលើសេចក្តីព្រាងរបាយការណ៍ប្រចាំខែមករា ឆ្នាំ២០២៥ ស្តីពីការអនុវត្តការងាររបស់រដ្ឋបាលខេត្តបាត់ដំបង
*៥.៣-ពិនិត្យ ពិភាក្សា និងអនុម័តលើសេចក្តីព្រាងរបាយការណ៍វេទិកា ផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្ត អាណត្តិទី៤ ឆ្នាំ២០២៥ រាយការណ៍ដោយលោក សម សំអុន នាយកទីចាត់ការរដ្ឋបាលសាលាខេត្ត

៦- ប្រសាសន៍បូកសរុប និងផ្តាំផ្ញើរបស់ប្រធានក្រុមប្រឹក្សាខេត្ត៕