ភ្នំពេញ ថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៥-ក្រសួងបរិស្ថានបានបញ្ជាក់ឲ្យដឹងថាគុណភាពខ្យល់ចាប់ពីល្ងាចថ្ងៃទី១២ ដល់ព្រឹកថ្ងៃ១៣ខែកុម្ភៈឆ្នាំ២០២៥ គឺមានភាព”មធ្យម”។
សេចក្ដីជូនដំណឹងរបស់ក្រសួងបរិស្ថានសូមជូនដំណឹងអំពីស្ថានភាពគុណភាពខ្យល់នៅក្នុងព្រះរាជាណាចក្រកម្ពុជា បានឲ្យដឹងថាសម្រាប់ថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៥ ចាប់ពីម៉ោង ៦ ល្ងាច ដល់ម៉ោង ៦ ព្រឹក ថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៥ ដែលមានកំហាប់ភាគល្អិតនិចលគិតជាមធ្យមស្មើនឹង ៥៦.៣៧ µg/m3 ធៀបនឹងស្តង់ដារ ៥០ ug/m3 និងគិតជាសន្ទស្សន៍គុណភាពខ្យល់ (Air Quality Index) គឺ “មធ្យម”។
ក្រសួងថាពណ៌ខៀវៈគុណភាពខ្យល់ល្អណាស់មាន ខេត្តក្រចេះ ខេត្តព្រៃវែង ខេត្តកំពត ខេត្តស្វាយរៀង ខេត្តរតនគិរី ខេត្តឧត្តរមានជ័យ ខេត្តមណ្ឌលគីរី និងខេត្តត្បូងឃ្មុំ។
ពណ៌បៃតងគុណភាពខ្យល់ល្អមានខេត្តកំពង់ចាម ខេត្តកំពង់ឆ្នាំង ខេត្តកំពង់ស្ពឺ ខេត្តកំពង់ធំ ខេត្តព្រះសីហនុ ខេត្តកែប និងខេត្តតាកែវ។
ពណ៌លឿងៈមាននៅខេត្តបន្ទាយមានជ័យ ខេត្តបាត់ដំបង ខេត្តកណ្តាល រាជធានីភ្នំពេញ ខេត្តព្រះវិហារ ខេត្តសៀមរាប ខេត្តស្ទឹងត្រែង និងខេត្តប៉ៃលិន ពណ៌ទឹកក្រូចៈ ខេត្តកោះកុង និងខេត្តពោធិ័សាត់៕