ក្រុមប្រឹក្សាឃុំកណ្ដោលជ្រុំ នាំយកអំណោយជូនចាស់ជរាចំនួន ០២ នាក់ ស្ថិតនៅភូមិទួលពោធិ ឃុំកណ្ដោលជ្រុំ


នៅថ្ងៃទី ៣១ ខែមីនា ឆ្នាំ ២០១៦ ក្រុមប្រឹក្សាឃុំកណ្ដោលជ្រុំ ដឹកនាំដោយលោក សូ សូផន ប្រធានក្រុមប្រឹក្សាឃុំកណ្ដោលជ្រុំ បាននាំយកនូវអំណោយ មួយចំនួនទៅប្រគល់ជូនលោកយាយ ឡុង អោ និងលោកយាយ ឡុង អាង ដែលមានវ័យចាស់ជរា និងជីវភាពក្រីក្រលំបាករស់នៅភូមិទួលពោធិ ឃុំកណ្ដោលជ្រុំ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ។ អំណោយដែលនាំយកទៅប្រគល់ជូន ក្នុង ០១ នាក់ទទួលបាន ថវិកាចំនួន ១,០៩០,០០០ រៀល កង់ ០២ គ្រឿង រួមទាំងសម្ភារៈប្រើប្រាស់ និងគ្រឿងឧបភោគបរិភោគមួយចំនួនទៀត ។
Kandal Chrom 31-3-2016 (1)                                                       Kandal Chrom 31-3-2016 (3)
Kandal Chrom 31-3-2016 (4)