លោកជំទាវ ម៉ែន សំអន បានដឹកនាំគណ:ប្រតិភូអធិការកិច្ច ជួបប្រជុំពិភាក្សាការងារជាផ្លូវការជាមួយ ឯកឧត្តម វ៉ាង គីសាង (Wang Qishan)


លោកជំទាវឧបនាយករដ្ឋមន្រ្តី ម៉ែន សំអន រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ចបានដឹកនាំគណ:ប្រតិភូអធិការកិច្ច អញ្ជើញជួបប្រជុំពិភាក្សាការងារជាផ្លូវការជាមួយ ឯកឧត្តម វ៉ាង គីសាង (Wang Qishan) អគ្គលេខាធិការ នៃលេខាធិការដ្ឋាន គណ:កម្មាធិការមជ្ឈឹមអធិការកិច្ចវិន័យ នៃបក្សកុម្មុយនីសចិន
នៅទីក្រុងប៉េកាំង ប្រទេសចិន នារសៀល ថ្ងៃទី ២៦ ខែកញ្ញា ឆ្នាំ២០១៧ ។
លោក Wang Qishan ក្រមការដឹកនាំរបស់លោក Xi Jinping គណៈកម្មាធិការមជ្ឈិម CPC បានដាក់ចេញនូវយុទ្ធសាស្រ្តជាច្រើន ក្នុងការប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយ តាមរយ:ការធ្វើអធិការកិច្ចដែលបានធ្វើឲ្យសមិទ្ធផលមួយនេះ ដែលមានប្រជាជនភាគច្រើនគាំទ្រ ជឿជាក់នៃតម្រូវការ ប្រកាន់ខ្ជាប់ទៅនឹងភាពជាអ្នកដឹកនាំនៃគណបក្សកុម្មុយនីស្តនៃប្រទេសចិន, ដោយឥតងាករេយកផ្លូវនៃសង្គមនិយមដែលមានលក្ខណៈពិសេសចិន។
លោកជំទាវបានលើកឡើងពីសមិទ្ធិផលនានា និងការអភិវឌ្ឍន៍របស់កម្ពុជា ក្រោមការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ដែលក្នុងនោះក៏មានមួយផ្នែកបានចូលរួមពីសំណាក់ ប្រជាជន រដ្ឋាភិបាល និងបក្សកុម្មុយនីសចិន ។ លោកជំទាវ សង្ឃឹមថា ចំណងសាមគ្គីភាពនៃប្រទេសទាំងពីកាន់តែមានភាពជិតស្និតបន្ថែមទៀត ដែលពុំមានអ្នកណាអាចបំបែកបាន និងបន្តពង្រឹងនូវកិច្ចសហប្រតិបត្តិការនៅក្នុងវិស័យនៃអធិការកិច្ច និងអភិវឌ្ឍមិត្តភាពប្រពៃណីរវាងប្រទេសកម្ពុជាឲ្យកាន់តែប្រសើរឡើងបន្ថែមទៀត។