សម្តេច សាយ ឈុំ ចូលរួមរំលែកទុក្ខក្រុមគ្រួសារសព ឯកឧត្តម អ៊ុ ម៉ាន្នូរីន


ព្រឹកថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១៧ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រមុខរដ្ឋស្តីទី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញគោរពវិញ្ញាណក្ខ័ន្ធ និងចូលរួមរំលែកទុក្ខ ក្រុមគ្រួសារសព ឯកឧត្តម អ៊ុ ម៉ាន្នូរីន សមាជិកព្រឹទ្ធសភា ដែលបានទទួលមរណភាព កាលពីព្រឹកថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៧ វេលាម៉ោង ០៨:៤៥នាទី ក្នុងជន្មាយុ៩៣ឆ្នាំ ដោយជរាពាធ។ សព ឯកឧត្តម អ៊ុ ម៉ាន្នូរីន តម្កល់ធ្វើបុណ្យទក្ខិណានុប្បទាន តាមប្រពៃណី និងសាសនា នៅវត្តបុទុមវត្តី សង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ ពិធីដង្ហែសពទៅបូជា នឹងប្រព្រឹត្តទៅនៅថ្ងៃអាទិត្យ ទី០១ ខែតុលា ឆ្នាំ២០១៧ វេលាម៉ោង ០៧:៣០នាទីព្រឹក ឆ្ពោះទៅកាន់ទីមេរុ នៅទីលានមុខវត្តបុទុមវត្តី។