ដោយក្តីស្រលាញ់នឹងគាំទ្រផ្នែកអំណាន បន្ទាប់ពីចប់ពិធីសម្ពោធខ្លោងទ្វារ បុស្បុកតម្កល់ព្រះពុទ្ធរូប តារាងបាល់បោះ និងសមិទ្ធផលនានា នៅក្នុងវិទ្យាល័យ ហ៊ុន សែន កំពង់ចកនៅព្រឹកថ្ងៃទី០១ខែមីនា ឆ្នាំ២០២៥នេះ ឯកឧត្តម ប៉េង ពោធិ៍សា អភិបាលខេត្តបានអញ្ជេីញពិនិត្យការដាក់តាំងបង្ហាញសៀវភៅរបស់ក្រុមការងារទេសចរណ៍អំណានស្ថិតនៅទីតាំងមាត់ទន្លេវ៉ៃគោ និងបាននាំមកនូវភៅសៀវភៅមួយចំនួន ព្រមទាំងថវិកាចំនួន ២លានរៀល ឧបត្ថម្ភដល់ដំណេីរបេសកកម្មទេសចរណ៍អំណានរបស់លោក អ៊ុក វ៉ានដេ ផងដែរ។
អភិបាលខេត្តស្វាយរៀង បានអញ្ជេីញពិនិត្យការដាក់តាំងបង្ហាញសៀវភៅរបស់ក្រុមការងារទេសចរណ៍អំណានស្ថិតនៅទីតាំងមាត់ទន្លេវ៉ៃគោ
