ខេត្តកណ្តាល: ថ្ងៃទី១៥ខែមីនា ឆ្នាំ២០២៥ ឯកឧត្តមវេជ្ជ. សុះ មុះសិន អ្នកតំណាងរាស្រ្តមណ្ឌលខេត្តកណ្តាល និងជាសមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា បានអញ្ជើញចុះជួបសំណេះសំណាល និងសួរសុខទុក្ខប្រជាពលរដ្ឋសាសនិកឥស្លាមនាខែបួសរ៉ម៉ាឌនឆ្នាំ២០២៥ មកពីបណ្តាភូមិ១៧មេសា ភូមិទួលសង្កែ ភូមិចាមលើ និងភូមិចាក្រោម ឃុំព្រែកថ្មី ស្រុកកោះធំ និងភូមិព្រែកប្រធាតុ ឃុំព្រែកស្តី ស្រុកសំពៅពូន ខេត្តកណ្តាល និងបានពាំនាំយកអំណោយកញ្ចប់អាហារគ្រឿងឧបភោគបរិភោគចំនួន១៥០កញ្ចប់ ។
ពិធីខាងលើ ក៏មានការចូលរួមអមដំណើរពីសំណាក់ ឯកឧត្តម សុះ ស៊ុបអុី អនុរដ្ឋលេខាធិការ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងលោកអភិបាលរងស្រុកកោះធំ តុ ហាកឹម តួន ផងដែរ ។
ជាកិច្ចចាប់ផ្តើម ឯកឧត្តម បានពាំនាំប្រសាសន៏ផ្តាំផ្ញើរសួរសុខទុក្ខពីសំណាក់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជានិងសម្តេចបរវរធិបតី ហ៊ុន ម៉ាណែតនាយករដ្ឋមន្រ្តី និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អនុប្រធានអចិន្រ្តៃយ៍កាកបាទកម្ពុជា ដែលជានិជ្ជជាកាលសម្តេច និងលោកជំទាវបណ្ឌិតតែងតែយកចិត្តទុក្ខដាក់គិតគូរពីសុខទុក្ខនិងជីវភាពរបស់ប្រជាជនយើងគ្រប់ទីកន្លែង ដោយមិនប្រកាន់នូវពណ៌សម្បូរ ពូជសាសន៍ ឬនិន្នាការនយោបាយឡើយ ។
ឯកឧត្តមវេជ្ជ.បានវាយតម្កៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងរបស់អាជ្ញាធរស្រុក ឃុំ និងភូមិ ក្នុងការបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋបានយ៉ាងល្អប្រសើរ និងជំរុញឪ្យខិតខំបន្តទៀត ក្នុងការរក្សាសន្តិសុខសណ្តាប់ធ្នាប់ក្នុងមូលដ្ឋាន បន្តផ្សព្វផ្សាយគោលនយោបាយភូមិ-ឃុំមានសុវត្ថិភាព ផ្តល់សេវាសាធារណៈប្រកបដោយសីលធម៌ខ្ពស់ ស័ក្កិសមជាមន្រ្តីបម្រើរាស្រ្ត ប្រាស័យទាក់ទងដោយផ្ទាល់ជាមួយពលរដ្ឋ ដើម្បីដឹងពីសុខទុក្ខ និងតម្រូវការរបស់ពួកគាត់ និងដោះស្រាយបញ្ហាផ្សេងៗឪ្យបានទាន់ពេលវេលា ។ទន្ទឹមនេះ ដើម្បីធានានូវសុខសន្តិភាព រាជរដ្ឋាភិបាល បានបន្តគិតគូរយ៉ាងម៉ត់ចត់អំពីសុខមាលភាពរបស់ប្រជាជន ក្នុងនោះរបបសន្តិសុខសង្គមត្រូវបានបម្រើកាន់តែទូលំទូលាយសម្រាប់ប្រជាពលរដ្ឋកម្ពុជាក្នុងការធានាបាននូវសន្តិភាព សមធម៌ និងសាមគ្គីធម៌សង្គម និងដើម្បីលើកម្ពស់សុខុមាលភាព និងជីវភាពរបស់ប្រជាពលរដ្ឋ ។
ឯកឧត្តមវេជ្ជ. បានបញ្ជក់ផងដែរពីតម្លៃនៃសុខសន្តិភាព បើគ្មានសន្តិភាពទេ នោះយើងទាំងអស់គ្នាគ្មានអ្វីគ្រប់យ៉ាងដូចសព្វថ្ងៃនេះទេ ។ ហើយរាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំរបស់សម្តេចមហាបបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី បានប្តេជ្ញាចិត្តដ៏មោះមុតក្នុងការថែរក្សា(សន្តិភាព) និងតម្កល់ (សន្តិភាព) ជាគុណតម្លៃខ្ពស់បំផុត គឺគ្មានការប្រែប្រួលជាដាច់ខាត ទោះបីក្នុងតម្លៃណាក៏ដោយ និងមានគោលនយោបាយសុខដុមនីយកម្មសាសនាល្អបំផុត ដោយបានបើកឱកាសទូលាយ និងផ្ដល់សិទ្ធិយ៉ាងពេញលេញដល់សាសនិកឥស្លាមគ្រប់ៗរូបក្នុងការប្រតិបត្តិនូកិច្ចការសាសនារបស់ខ្លួនដោយបើកចំហ ជាមួយនឹងការប្រតិបត្តិតាមគោលការណ៍សាសនាបានយ៉ាងពេញលេញ ដោយគ្មានទោមនស្សនោះឡើយ ដូច្នេះសូមអុំ ពូមីង បងប្អូន ចូលរួមបន្តការគ្រាំទ្រ នូវការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា និងបន្តនៅសុខសន្តិភាព ដើម្បីអភិវឌ្ឍន៏គ្រប់វិស័យ ។
អំណោយចែកជូនក្នុង០១គ្រួសារៗ រួមមាន ÷
១ .អង្ករមួយ ១៥គីឡូក្រាម
២ .ទឹកដោះគោ ០៣កំប៉ុង
៣ .ស្ករស ០៣ គីឡូក្រាម
៤ .មីឡូ ០២ ដប
៥ .អំបិល ០២ គីឡូក្រាម