ឯកឧត្តម ម៉ម ប៊ុនហេង និង ឯកឧត្តម វ៉ី សំណាង បានដឹកនាំក្រុមគ្រូពេទ្យចុះពិនិត្យសុខភាពដោយឥតគិតថ្លៃជូន បងប្អូន កម្មករ កម្មការិនី


នៅព្រឹកថ្ងៃទី០២ ខែតុលា ឆ្នាំ២០១៧ នេះ ឯកឧត្តម ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួង សុខាភិបាល និង ឯកឧត្តម វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្តកំពង់ស្ពឺ បានដឹកនាំក្រុមគ្រូពេទ្យរបស់មន្ទីរសុខាភិបាលខេត្តកំពង់ស្ពឺ ចំនួន ៦០នាក់ ចុះពិនិត្យសុខភាពជូន បងប្អូន កម្មករ កម្មការិនី ចំនួន ១,៤០០នាក់ នៅរោងចក្រ អ៊ែរដ្យាយ៍ ស្វីតធើ (ខេមបូឌា) ខូ.,អិលធីឌី ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៤៤ ភូមិបុរីកម្មករ សង្កាត់ច្បារមន ក្រុងច្បារមន ខេត្តកំពង់ស្ពឺ។
ការចុះពិនិត្យសុខភាព ដោយឥតគិតថ្លៃជូនដល់ បងប្អូន កម្មករ កម្មការិនី នៅពេលនេះ គឺអនុវត្តទៅតាម អនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលត្រូវតែយកចិត្តទុកដាក់ ដល់សុខមាលភាពរបស់បងប្អូន កម្មករ កម្មការិនី ជាចាំបាច់។