សម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា នឺងរៀបចំកម្មវិធីមហាសន្និបាត បូកសរុបលទ្ធផលការងារឆ្នាំ ២០២៤ និងលើកទិសដៅបន្តការងារឆ្នាំ ២០២៥ នេះនាថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២៥


សម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា និង សមាគមមូលនិធិសម្ដេចតេជោ សហការណ៍រៀបចំ កម្មវិធីមហាសន្និបាត បូកសរុបលទ្ធផលការងារឆ្នាំ ២០២៤ និងលើកទិសដៅបន្តការងារឆ្នាំ ២០២៥ របស់សម្ព័ន្ធសមាគម សហគ្រាសធុនតូច និងមធ្យមកម្ពុជា នៅពេលខាងមុខ ថ្ងៃទី ០៧ ខែមេសា ឆ្នាំ២០២៥ ដោយមានដៃគូរជាម្ចាស់សហគ្រាស ២៥ ខេត្តរាជធានី ចំនួន៥០០នាក់ និងការតាំងបង្ហាញ ផលិតផលរបស់សមាគមមូលនិធិសម្ដេចតេជោ ចំនួន ១០០មុខ។ ទីតាំងស្ថិតនៅមជ្ឃមណ្ឌលសាលសន្និបាត និងពិព័រណ៍កោះពេជ្រ អគារ K & L ក្រោមអធិបតីភាពឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍។