ក្នុងវគ្គអប់រំនយោបាយនេះ ឯកឧត្តមបានផ្តល់អនុសាសន៍មួយចំនួនដល់សិក្ខាកាមពិចារណា ច្នៃប្រឌិត និងអនុវត្តរាល់ភារកិច្ចប្រកបដោយប្រសិទ្ធភាពដូចខាងក្រោម៖
-ក្តាប់បាននូវគោលការណ៍ដឹកនាំរបស់គណបក្ស គឺសមូហភាពដឹកនាំ បុគ្គលទទួលខុសត្រូវ ភាគតិចគោរពភាពច្រើន
– ធ្វើគំរូល្អដល់ថ្នាក់ក្រោម គឺគំរូក្នុងការគោរពលក្ខន្តិកៈរបស់គណបក្ស និងច្បាប់របស់រដ្ឋ គំរូល្អក្នុងការអនុវត្តកម្មវិធីគោលនយោបាយរបស់គណបក្ស
– យកចិត្តទុកដាក់ចូលរួមជាមួយអង្គការចាត់តាំងគណបក្សនៅថ្នាក់របស់ខ្លួន ដើម្បីបន្តពង្រឹងនិងពង្រីកអង្គការចាត់តាំងគណបក្ស មន្រ្តី និងសមាជិកបក្សទាំងបរិមាណ និងគុណភាព
– បន្តរៀនសូត្រ និងដុសខាត់នូវចំណេះដឹងរបស់ខ្លួនឱ្យបានជាប្រចាំតាមស្មារតី “រៀនហើយរៀនទៀត រៀនមួយជីវិត”
– ចូលរួមតាមដានក្តាប់ឱ្យបានរាល់សកម្មភាពខុសច្បាប់នានា ដែលកើតមាននៅតាមមូលដ្ឋានដែលយើងកំពុងរស់នៅ ហើយផ្តល់មតិ ឬការចូលរួមដោះស្រាយបញ្ហាទាំងនោះដោយប្រើវិធានការអប់រំ វិធានការរដ្ឋបាល និងវិធានការច្បាប់
– ថែរក្សាសាមគ្គីភាព ឯកភាពផ្ទៃក្នុងគណបក្សឱ្យបានរឹងមាំដាច់ខាតក្នុងគ្រប់ស្ថានភាព និងគ្រប់កាលៈទេសៈទាំងអស់ ដោយប្រកាន់ភ្ជាប់នូវគោលជំហរ “សាមគ្គីរស់ បែកបាក់សាមគ្គីស្លាប់ ” ហើយលើកកម្ពស់ស្មារតីប្រុងប្រយ័ត្ន និងប្រឆាំងដាច់ខាតចំពោះរាល់ឧបាយកល ល្បិចកល់បំបែកបំបាក់ផ្ទៃក្នុងគណបក្សយើង ។
ហើយ ឯកឧត្តមក៏បានក្រើនរំលឹក និងណែនាំដល់សិក្ខាកាមគ្រប់រូប ក៏ដូចជាសមាជិកគណបក្សទាំងមូល សូមរួមសាមគ្គីជាធ្លុងមួយក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ដែលមាន សម្តេចតេជោ ហ៊ុន សែន ជាប្រធានគណបក្ស និងជុំវិញការដឹកនាំរបស់រាជរដ្ឋាភិបាលសម្រាប់នីតិកាលទី៧ នៃរដ្ឋសភា ដែលមាន សម្តេចមហាបរវធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្រ្តី ដើម្បីបន្តការពារ កសាង និងអភិវឌ្ឍប្រទេសជាតិយើង។






















































