សម្តេចរដ្ឋសភាធិបតី ឃួន សុដារី ផ្ញើសារលិខិតគោរពជូនពរសម្តេចមហាមន្ត្រី គុយ សុផល ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩


សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា សូមផ្ញើសារលិខិតគោរពជូនពរ សម្តេចមហាមន្ត្រី គុយ សុផល ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង នៅក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ គ.ស ២០២៥។

ឆ្លៀតក្នុងវរោកាសដ៏មហាមង្គលាភិរម្យឧត្តុង្គឧត្តមថ្លៃថ្លានេះ យើងខ្ញុំទាំងអស់គ្នាសូមសម្តែងនូវការគោរព និងកោតសរសើរដោយស្មោះអស់ពីដួងចិត្តចំពោះស្នាដៃដ៏អស្ចារ្យបំផុត និងសកម្មភាពដ៏ល្អប្រពៃរបស់ សម្តេច មហាមន្ត្រី ដែលបានបំពេញបេសកកម្មជាប្រវត្តិសាស្ត្រក្នុងការដឹកនាំក្រសួងព្រះបរមរាជវាំងឱ្យសម្រេចបាន នូវស្នាដៃដ៏ធំធេង សមិទ្ធផលនានា និងការរីកចម្រើនឥតឈប់ឈរនាពេលកន្លងមក។ ជាងនេះទៅទៀត សម្តេចមហាមន្ត្រី ជាកុលបុត្រកម្ពុជាដ៏ឆ្នើមដែលបានចូលរួមចំណែកប្រកបដោយមនសិការជាតិ និង គតិបណ្ឌិតឈ្លាសវៃ ជាមួយនឹងបទពិសោធដ៏ប៉ិនប្រសប់ក្នុងការអនុវត្តកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល កម្ពុជា ជាពិសេសក្នុងការបំពេញភារកិច្ចថ្វាយ ព្រះករុណាជាម្ចាស់ជីវិតលើត្បូង ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរព សក្ការៈដ៏ខ្ពង់ខ្ពស់បំផុត។

ជាថ្មីម្តងទៀត យើងខ្ញុំទាំងអស់គ្នាសូមលើកហត្ថបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ វត្ថុស័ក្តិសិទ្ធិ ក្នុងលោក និងទេវតាថែរក្សាព្រះរាជាណាចក្រកម្ពុជា ជាពិសេសទេវតាឆ្នាំថ្មីឆ្នាំម្សាញ់ ព្រះនាម «គោរាគទេវី» សូមជួយប្រោះព្រំសព្ទសាធុការពរ សិរីសួស្តី ជ័យមង្គល វិបុលសុខ បវរមហាប្រសើរគ្រប់ប្រការជូនចំពោះ សម្តេចមហាមន្ត្រី និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារជាទីស្រឡាញ់ សូមបានប្រកបដោយពរទាំង បួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕