សម្ដេចតេជោ ហ៊ុន សែន ផ្ញើសារចូលរួមរំលែកទុក្ខចំពោះមរណភាព លោកស្រី អាំង គីមឈរ ម្ដាយបង្កើតឯកឧត្តម តាន់ ហ្សង់ ហ្វ្រង់ស័រ


សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា បានផ្ញើសារចូលរួមរំលែកទុក្ខជូន ឯកឧត្តម តាន់ ហ្សង់ ហ្វ្រង់ស័រ ចំពោះមរណភាពម្ដាយបង្កើត គឺលោកស្រី អាំង គីមឈរ ដែលបានទទួលអនិច្ចកម្មនៅថៃ្ងព្រហស្បតិ៍ ៥រោច ខែចេត្រ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៥ វេលាម៉ោង១២:៣៨នាទី រំលងអធ្រាត្រ ក្នុងជន្មាយុ៨៣ឆ្នាំ ដោយជរាពាធ នៅទីក្រុង Nice ប្រទេសបារាំង។

ក្នុងវេលាពោរពេញដោយសមានទុក្ខដ៏ក្រៀមក្រំនេះ សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត បានចូលរួមរំលែកទុក្ខជាមួយ ឯកឧត្តម តាន់ ហ្សង់ ហ្វ្រង់ស័រ និងភរិយា ព្រមទាំងក្រុមគ្រួសារ ចំពោះការបាត់បង់ម្តាយបង្កើត ម្ដាយក្មេក ជីដូន ជីទួត ជាទីគោរព ស្រលាញ់បំផុត ដែលតែងតែផ្តល់នូវពន្លឺ គុណតម្លៃ និងសេចក្តីស្រឡាញ់ប្រកបដោយព្រហ្មវិហារធម៌ ព្រមទាំង បានខិតខំចិញ្ចឹមបីបាច់ថែរក្សា ផ្ដល់ការសិក្សា អប់រំ ទូន្មានបុត្រាបុត្រី និងចៅៗ រហូតក្លាយជាកុលបុត្រ កុលធីតា ដ៏ឆ្នើមរបស់សង្គមជាតិ និងបានបម្រើឧត្តមប្រយោជន៍ជាតិដ៏ធំធេង។ ទឹកចិត្តដ៏ថ្លៃថ្លា និងអនុស្សាវរីយ៍ន លោកស្រី អាំង គីមឈរ គឺពិតជាស្ថិតនៅក្នុងការចងចាំរបស់កូនចៅទាំងអស់គ្នាជានិច្ច។

សូមឧទ្ទិសកុសលបួងសួងដល់ដួងវិញ្ញាណក្ខន្ធ លោកស្រី អាំង គីមឈរ ឆាប់បានចាប់ បដិសន្ធិក្នុងសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ៕