រដ្ឋមន្រ្តីក្រសួងធម្មការនិងសាសនា ដឹកនាំកិច្ចប្រជុំអន្តរក្រសួងត្រៀមសម្ពោធសមិទ្ធផលនានាក្នុងវត្តស្វាយពពែ


ភ្នំពេញ៖ នារសៀលថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៥ ឯកឧត្តម ចាយ បូរិន រដ្ឋមន្រ្តីក្រសួងធម្មការនិងសាសនា បានដឹកនាំកិច្ចប្រជុំអន្តរក្រសួងមួយ ស្តីពីការត្រៀមរៀបចំពិធីសម្ពោធអគារអន្តេវាសិកដ្ឋានតេជោសន្តិភាព និងសមិទ្ធផលនានាក្នុងវត្តស្វាយពពែ ដែលនឹងប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត នៅថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៥ ខាងមុខនេះ។

កិច្ចប្រជុំនេះមានការនិមន្ត និងអញ្ជើញចូលរួមពី សម្តេចព្រះអភិសិរីសុគន្ធាមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត បួរ គ្រី សម្តេចព្រះមហាសង្ឃរាជ នៃគណៈធម្មយុត្តិកនិកាយ, ឯកឧត្តម នាយឧត្តមសេនីយ៍ ជួន សុវណ្ណ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី, ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំក្រសួងធម្មការ ព្រមទាំង ឯកឧត្តម លោកជំទាវ លោក លោកស្រី តំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធនានា។ កិច្ចប្រជុំបានប្រព្រឹត្តទៅនៅសាលផ្ការំដួល នៃទីស្តីការក្រសួងធម្មការនិងសាសនា។