ឯកឧត្តម គួច ចំរើន និង ឯកឧត្តម យឹម វិសិដ្ឋ អញ្ជើញ ដឹកនាំកិច្ចប្រជុំពិភាក្សាជាមួយ សេវាករអគ្គីសនីក្នុង ខេត្ត កំពង់ចាម


រសៀលថ្ងៃទី០៥ ខែតុលា ឆ្នាំ២០១៧ ឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និង ឯកឧត្តម យឹម វិសិដ្ឋ អនុប្រធានទី១ អាជ្ញាធរអគ្គីសនីកម្ពុជា បានអញ្ជើញ ដឹកនាំកិច្ចប្រជុំពិភាក្សាជាមួយ សេវាករអគ្គីសនីក្នុង ខេត្ត កំពង់ចាម ដើម្បីត្រួតពិនិត្យតំបន់ភូមិឃុំដែលខ្វះអគ្គិសនី ប្រើប្រាស់ និងរកដំណោះស្រាយក្នុងការផ្តល់ សេវាអគ្គីសនីដ៏ មានប្រសិទ្ធិភាព គឺប្រជាពលរដ្ឋទាំងអស់មានអគ្គីសនី ប្រើប្រាស់ រួមទាំង ធានាជម្រុញបង្កើនសកម្មភាពសេដ្ឋកិច្ច គ្រួសារជូនដល់ប្រជាពលរដ្ឋ ក្នុងខេត្តកំពង់ចាម។