ឯកឧត្តម ម៉ី លីហួត ដឹកនាំក្រុមការងារបច្ចេកទេសរបស់ក្រសួងធនធានទឹក និងឧតុនិយមចុះត្រួតពិនិត្យស្ថានភាពទឹកនៅតាមប្រព័ន្ធធារាសាស្ត្រក្នុងខេត្តព្រះវិហារ


នៅថ្ងៃទី ០៥ ខែតុលា ឆ្នាំ ២០១៧ ក្រុមការងារបច្ចេកទេសរបស់ក្រសួងធនធានទឹក និងឧតុនិយម ដឹកនាំដោយឯកឧត្តម ម៉ី លីហួត ទីប្រឹក្សាក្រសួង បានចុះត្រួតពិនិត្យ និងវាយតម្លៃស្ថានភាពទឹកនៅតាមប្រព័ន្ធធារាសាស្ត្រ និងបណ្តាផ្លូវទឹកនានាក្នុងភូមិសាស្ត្រខេត្តព្រះវិហារ ក្រោយពីមានភ្លៀងធ្លាក់ច្រើនជាបន្តបន្ទាប់នាពេលកន្លងមកនេះ ។