ឯកឧត្តមបណ្ឌិត ហ៊ឺ វីរៈ អញ្ជើញជាអធិបតីភាព​ក្នុងកិច្ចប្រជុំផ្សព្វផ្សាយលទ្ធផលសន្និបាតបូកសរុបលទ្ធផលការងារ​របស់​យុវជន​គណបក្ស​ប្រជាជន​កម្ពុជា​ ឆ្នាំ២០២៤ និង​កិច្ចប្រជុំបូកសរុបលទ្ធផលការងារ​ប្រចាំ​ខែ​ នៅ​​ស្រុក​កំពង់ត្រឡាច​ ខេត្ត​កំពង់ឆ្នាំង​


នៅព្រឹកថ្ងៃសៅរ៍ ៧កើត ខែពិសាខ ឆ្នាំម្សាញ់ សប្ដស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២៥ ឯកឧត្តមបណ្ឌិត ហ៊ឺ វីរៈ សមាជិកគណៈកម្មាធិការកណ្ដាល សមាជិកយុវជនគណបក្សថ្នាក់កណ្ដាល និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកកំពង់ត្រឡាច បានអញ្ជើញជាអធិបតីភាពក្នុងកិច្ចប្រជុំផ្សព្វផ្សាយ លទ្ធផលសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងទិសដៅការងារបន្តរបស់យុវជនគណបក្សប្រជាជនកម្ពុជា នៅទីស្នាក់ការគណបក្សស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង។ ក្នុងកិច្ចប្រជុំនេះដែរ មានការអញ្ជើញចូលរួមពីសមាជិកសមាជិកាគណៈអចិន្រ្តៃយ៍គណបក្សស្រុក យុវជនគណបក្សស្រុក និងយុវជនគណបក្សឃុំ សរុបចំនួន ១៣៣ នាក់។

បន្ទាប់ពីការអានរបាយការណ៍សង្ខេបនូវលទ្ធផលការងារឆ្នាំ២០២៤ និងទិសដៅការងារបន្តរបស់យុវជនគណបក្សស្រុកកំពង់ត្រឡាច និងសេចក្ដីជូនដំណឹងស្ដីពីលទ្ធផលសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងទិសដៅការងារបន្តរបស់យុវជនគណបក្សប្រជាជនកម្ពុជា ឯកឧត្តមបណ្ឌិត បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះក្រុមការងារយុវជនគណបក្សស្រុក យុវជនគណបក្សឃុំ យុវជនគណបក្សភូមិ យុវជនគណបក្សតាមសាខា នៅក្នុងស្រុកកំពង់ត្រឡាច ដែលតែងតែចូលរួមយ៉ាងសកម្ម ក្នុងការចុះជួយដល់បងប្អូនប្រជាពលរដ្ឋ ជាពិសេសការពង្រឹងសាមគ្គីភាពជាធ្លុងមួយ និងឯកភាពផ្ទៃក្នុងរបស់យុវជនគណបក្សនៅគ្រប់ជាន់ថ្នាក់បានយ៉ាងល្អប្រសើរ និងមានប្រសិទ្ធភាពខ្ពស់។

នៅ​រសៀល​ថ្ងៃ​ដដែល​នោះ​ ឯកឧត្ដម​បណ្ឌិត​ ក៏​បាន​អញ្ជើញ​ជា​អធិបតី​ភាព​ក្នុង​កិច្ចប្រជុំបូកសរុបលទ្ធផលការងារ​ប្រចាំ​ខែ​មេសា​ និងលើកទិសដៅការងារ​ប្រចាំ​ខែ​ឧសភា​ របស់គណៈកម្មាធិការគណបក្សស្រុក និង​ក្រុមការងារគណបក្សចុះមូលដ្ឋាន​ស្រុក​កំពង់ត្រឡាច​ ដែល​ធ្វើ​ឡើង​ក្នុង​ស្នាក់ការ​គណបក្ស​ស្រុក​កំពង់ត្រឡាច​។ កិច្ច​ប្រជុំ​ខាងលេី​នេះដែរ​ ក៏​មានការអញ្ជើញចូលរួមពី​ ឯកឧត្តម លោកជំទាវ លោក លោកស្រីអនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុក លោក លោកស្រីប្រធាន អនុប្រធាន សមាជិកសមាជិកាគណៈកម្មាធិការគណបក្សស្រុក លោក លោកស្រីសាខាគណបក្សអង្គភាពជុំវិញស្រុក លោក លោកស្រីប្រធាន អនុប្រធាន សមាជិកសមាជិកាគណៈកម្មាធិការគណបក្សឃុំទាំង១០។ ក្នុង​ឱកាស​នៃកិច្ចប្រជុំនោះ​ ឯកឧត្តមបណ្ឌិត​ បាន​មាន​ប្រសាសន៍​ជារួម​ដោយកោតសរសើរចំពោះថ្នាក់ដឹកនាំ​ ក្រុមការងារគណបក្សចុះមូលដ្ឋានស្រុក និងគណៈកម្មាធិការគណបក្សឃុំទាំង១០ ដែលជានិច្ចកាលតែងតែគិត​គូរ​ និង​ជួយសម្រួលទុក្ខលំបាករបស់ប្រជាពលរដ្ឋគ្រប់រូបភាព គ្រប់កាលៈទេសៈ។ ឯកឧត្តមបណ្ឌិត ក៏បានមានប្រសាសន៍បន្ថែម​ពីទិសដៅរបស់​ក្រុម​ការងារ​គណបក្ស​គឺ​ ១.រៀបចំ​កែសម្រួល​សមាសភាព​ក្រុម​ការងារ​គណបក្ស​ចុះ​មូលដ្ឋាន​ស្រុក​ ២.រៀបចំ​ផែនការ​សកម្មភាព​ចុះជួប​សំណេះសំណាល​ និង​សួរសុខទុក្ខ​មេក្រុម​បក្សតាម​ភូមិ​នីមួយៗ​ទូទាំង​ស្រុក​ និង​៣.សូម​ឱ្យ​សមាជិក​សមាជិកា​គណបក្ស​ទាំងមូល សូមរួមសាមគ្គីគ្នាជាធ្លុងមួយ​ ទោះបីស្ថិតក្នុងកាលៈទេសៈ និងស្ថានភាពណាក៏ដោយ ត្រូវតែការពារឱ្យ បានជាដាច់ខាតនូវសន្តិភាព និងស្ថិរភាពនយោបាយ ការពារជាដាច់ខាតនូវឯករាជ្យ និងអធិបតេយ្យជាតិ ដើម្បីបន្តការពារ កសាង និងអភិវឌ្ឍប្រទេសជាតិយើង ឱ្យរីកចម្រើនជឿនលឿនទៅមុខជាដរាបដោយគ្មានការកើតឡើងវិញនូវសង្គ្រាម អំពើប្រល័យពូជសាសន៍ និងការបែកបាក់ផ្ទៃក្នុងជាតិដូចពីអតីតកាលទៀត៕