កិច្ចប្រជុំសាមញ្ញលើកទី១១ ឆ្នាំទី១ អាណត្តិទី៤ របស់ក្រុមប្រឹក្សាខេត្តស្វាយរៀង


នៅព្រឹកថ្ងៃចន្ទ៩កើត ខែពិសាខ ឆ្នាំម្សាញ់​ សប្តស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២៥នេះ នៅសាលប្រជុំនន្ទីរ អគារ ខ សាលាខេត្ត មានរៀបចំកិច្ចប្រជុំសាមញ្ញលើកទី១១ ឆ្នាំទី១ អាណត្តិទី៤ របស់ក្រុមប្រឹក្សាខេត្តស្វាយរៀង របស់ក្រុមប្រឹក្សាខេត្ត ក្រោមអធិបតីភាពឯកឧត្តម ម៉ែន វិបុល ប្រធានក្រុមប្រឹក្សាខេត្តស្វាយរៀង និងមានការអញ្ជើញចូលរួមពីឯកឧត្តម ប៉េង ពោធិ៍សា អភិបាល នៃគណៈអភិបាលខេត្ត ឯកឧត្ដម លោកជំទាវសមាជិក សមាជិកាក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត លោកនាយក នាយករងរដ្ឋបាលសាលាខេត្ត លោក លោកស្រីប្រធានមន្ទីរ/អង្គភាពនានាក្នុងខេត្ត តំណាងកងកម្លាំងទាំង៣ លោក លោកស្រីនាយក នាយករងទីចាត់ការ/អង្គភាព និងប្រធានការិយាល័យចំណុះសាលាខេត្ត ។
របៀបវារៈនៃកិច្ចប្រជុំនេះមាន ៖
១. ពិនិត្យ និងអនុម័ត លើសេចក្តីព្រាងកំណត់ហេតុកិច្ចប្រជុំសាមញ្ញលើកទី១០។
២. ពិនិត្យ និងអនុម័តលើសេចក្តីព្រាងរបាយការណ៍ស្តីពីការអនុវត្តការងារ របស់រដ្ឋបាលខេត្តប្រចាំខែមេសា និងទិសដៅបន្តខែឧសភា ឆ្នាំ២០២៥។
៣. អនុម័តតារាងបែងចែកប្រាក់រង្វាន់លើកទឹកចិត្ត ដែលបានមកពីការផ្តល់សេវារដ្ឋបាល ជូនមន្ត្រី រាជការសាលាខេត្ត ប្រចាំខែមេសា ឆ្នាំ២០២៥។
៤. ស្តាប់របាយការណ៍ប្រចាំខែមេសា និងទិសដៅការងារបន្តខែឧសភា ឆ្នាំ២០២៥ របស់គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្រ្តី និងកុមារខេត្ត។
៥. ស្តាប់របាយការណ៍ប្រចាំខែមេសា និងទិសដៅការងារបន្តខែឧសភា ឆ្នាំ២០២៥ របស់គណៈកម្មាធិការលទ្ធកម្មរដ្ឋបាលខេត្ត។
៦.សេចក្តីផ្សេងៗ។