លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុងរួម និងមន្ត្រីរាជការគ្របើជាន់ថ្នាក់ នៅថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៥ បានអញ្ជើញចុះជួបសំណេះសំណាលសួរសុខទុក្ខកម្មករនិយោជិត និយោជកក្នុងពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី១៣៩ នៃទិវាពលកម្មអន្តរជាតិ១ឧសភា នៅរោងចក្រKKN Apparetd.,ក្នុងតំបន់សេដ្ឋកិច្ចពិសេសកោះកុង ស្ថិតនៅឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង។
អភិបាលខេត្តកោះកុង បានលើកឡើងថា លោកជំទាវមានសេចក្តីសោមនស្សរីករាយក្រៃលែងដែលបានជួបសំណេះសំណាលសួរសុខទុកជាមួយបងប្អូនក្នុងឱកាសខួបអនុស្សាវរីយ៍នៃទិវាពលកម្មអន្តរជាតិ១ឧសភា ក្រោមប្រធានបទ «រួមគ្នាដើម្បីការងារសមរម្យ និងកំណើនប្រកបដោយចីរភាព និងភាពធន»។
លោកជំទាវបានបន្តថា ទាំងនេះបង្ហាញឲ្យឃើញកាន់តែច្បាស់នៅការប្ដេជ្ញាចិត្តនិងការយកចិត្តទុកដាក់ខ្ពស់របស់រាជរដ្ឋាភិបាល ក្នុងការបន្តលើកកម្ពស់លក្ខណៈការងារសិទ្ធិការងារសេរីភាពអង្គការវិជ្ជាជីវៈអត្ថប្រយោជន៍ នៃរបបសន្តិសុខសង្គម អត្ថប្រយោជន៍នានារបស់បងប្អូនកម្មករនិយោជិក និងពង្រឹងបន្តជូនលោកតាដ៏ស្រាយទិវាការងារ ដែលធ្វើឲ្យទំនាក់ទំនងវិជ្ជាជីវៈកាន់តែប្រសើរឡើង។
ជាមួយគ្នានេះ លោកជំទាវបានបន្តថា ព្រមទាំងចូលរួមសម្រេចឲ្យបាននូវគោលដៅសូចនាករគន្លឹះ ដែលបានកំណត់ក្នុងកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាលនីតិកាលទី៧ នីរដ្ឋសភាយុទ្ធសាស្ត្របញ្ញកោណដំណាក់កាលទីមួយដើម្បីកំណើនការងារសមធម៌ប្រសិទ្ធភាពនិងគេរបៀបនិងក្របខណ្ឌគោលដៅអភិវឌ្ឍន៍ប្រកបដោយចរពកម្ពុជាឆ្នាំ២០១៦-២០៣០។
លោកជំទាវអភិបាលខេត្ត ក៍បានផ្តាំផ្ញើដល់បងប្អូនទាំងជួយថែរក្សាអនាម័យបរិស្ថាននៅតាមដងផ្លូវ ហូបអ្វីៗហើយមិនត្រូវបោះចោលតាមដងផ្លូវសាធារណៈ ពិសេសត្រូវចេញថែរក្សាសុខភាពជាចម្បង ពីព្រោះសុខភាពសំខាន់បំផុត៕