សម្តេចតេជោ ហ៊ុន សែន ថ្លែងអំណរព្រះរាជគុណ អំណរព្រះគុណ និងគោរពអរគុណ ចំពោះសម្តេចព្រះសង្ឃរាជ ព្រះមហាក្សត្រ ព្រះមហាក្សត្រី ថ្នាក់ដឹកនាំ សមាជិកនៃព្រឹទ្ធសភា រដ្ឋសភា និងរាជរដ្ឋាភិបាល ព្រមទាំងជនរួមជាតិ ដែលបានអបអរសាទរ ក្នុងឱកាសសម្តេចទទួលបានគ្រឿងឥស្សរិយយសខ្ពស់បំផុត របស់ទីម័រឡេស្តេ


សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា បានចេញលិខិតថ្លែងអំណរព្រះរាជគុណ អំណរព្រះគុណ និងគោរពអរគុណ ចំពោះសម្តេចព្រះសង្ឃរាជទាំងពីរគណៈ, ព្រះមហាក្សត្រ ព្រះមហាក្សត្រី ថ្នាក់ដឹកនាំ សមាជិកនៃព្រឹទ្ធសភា រដ្ឋសភា និងរាជរដ្ឋាភិបាល ព្រមទាំងជនរួមជាតិ ដែលបានចូលអបអរសាទរ ក្នុងឱកាសសម្តេចទទួលបានគ្រឿងឥស្សរិយយសខ្ពស់បំផុត របស់ទីម័រឡេស្តេ។

សូមជម្រាបថា លោក José Ramos-Horta ប្រធានាធិបតីទីម័រឡេស្តេ បានអញ្ជើញបំពាក់គ្រឿងបំពាក់ដោយផ្ទាល់ ឥស្សរិយយស Grand Collar of the Order of Timor-Leste ដែលជាឥស្សរិយយសកម្រិតខ្ពស់បំផុត និងជាការផ្តល់កិត្តិយសដ៏ធំធេងពីសំណាក់ភាគីទីម័រឡេស្តេ ជូនចំពោះ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា ដែលធ្វើឡើងនៅវិមានប្រធានាធិបតីទីម័រឡេស្តេ៕

ខាងក្រោមនេះ ជាសារលិខិតរបស់សម្តេចតេជោ ហ៊ុន សែន៖