នៅថ្ងៃអង្គារ ២រោច ខែពិសាខ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៥ នេះ ឯកឧត្តម ចាន់ ស៊ីណាត រដ្ឋលេខាធិការ ក្នុងនាមតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ដ្រីក្រសួងធនធានទឹក និងឧតុនិយម បានអញ្ជើញដឹកនាំគណៈប្រតិភូចុះពិនិត្យទីតាំងសាងសង់ស្ថានីយបូមទឹក និងផលិតទឹកស្អាត ដែលទាញយកទឹកពីអាងទឹកអូរតេធិបតីក្នុងស្រុកអូររាំង និងក្រុងសែនមនោរម្យ ខេត្តមណ្ឌលគីរី ដើម្បីធ្វើការផ្គត់ផ្គង់ទឹកស្អាតជូនដល់តំបន់ភូមិភាគឦសាន។
សូមជម្រាបថា បេសកកម្មចុះពិនិត្យទីតាំងសាងសង់ស្ថានីយបូមទឹកនាពេលនេះ មានវត្តមានចូលរួមពីសំណាក់ឯកឧត្តមអគ្គនាយកនៃអគ្គនាយកដ្ឋានបច្ចេកទេសក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ព្រមទាំងក្រុមការងារបច្ចេកទេស និងមន្រ្តីជាតិ និងអន្តរជាតិនៃអង្គភាពគ្រប់គ្រង និងអនុវត្តន៍គម្រោងរបស់ក្រសួងទាំងពីរជាច្រើនរូបផងដែរ៕