សម្ដេចតេជោ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ឧបត្ថម្ភអគារសិក្សាថ្មីមួយខ្នង កម្ពស់៥ជាន់ នៅវិទ្យាល័យសម្ដេចសង្ឃរាជ្យ បួរ គ្រី


អគារសិក្សាថ្មី នៃវិទ្យាល័យសម្ដេចសង្ឃរាជ្យ បួរ គ្រី កម្ពស់៥ជាន់ ស្មើនឹង៤០បន្ទប់ មានទទឹង៩ម៉ែត្រ បណ្ដោយ៨៩ម៉ែត្រ ជាអំណោយដ៏ថ្លៃថ្លា របស់សម្តេចតេជោ ហ៊ុន សែន បិតាស្ថាបនិកសន្តិភាពកម្ពុជា ប្រធានព្រឹទ្ធសភា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ត្រូវបានបញ្ចុះបឋមសិលាសាងសង់ ក្រោមអធិបតីភាពលោក នូ សាខន ប្រធានក្រុមប្រឹក្សាខេត្តកណ្តាល និងលោក គួច ចំរើន អភិបាលខេត្តកណ្ដាល ។

ពិធីបញ្ចុះបឋមសិលាសាងសង់នេះ បានធ្វើឡើងនាថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៥ នៅបរិវេណវត្តព្រះឥន្ទសាមគ្គីធម៌ ស្ថិតនៅភូមិត្រពាំងក្រពើ ឃុំម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្តាល ។

សូមបញ្ជាក់ថា ចំពោះការសាងសង់នេះ មិនមានរបាយការណ៍ពាក់ព៏ន្ធនឹងទំហុំថវិការឡើយ ដ្បិតថាក្រុមកាងារសាងសង់របស់សម្ដេចជាអ្នករ៉ាប៉រងសាងសងដោយផ្ទាល់ រាប់ចាប់ពីលបុកគ្រឹះរហូតដល់លទ្ធផលសម្រេច។ បានន័យថា អគារទាំងមូលគឺ សម្ដេចទាំងទ្វេ ជាអ្នកឧបត្ថម្ភទាំងស្រុងតែម្ដង។

សម្ដេចព្រះមង្គលទេពាចារ្យវង្ស អានេតា សម្ដេចព្រះសង្ឃនាយករង នៃគណៈធម្មយុត្តិកនិកាយខេត្តកណ្ដាល ជាព្រះសាកលវិទ្យាធិការសាកលវិទ្យាល័យសម្ដេចព្រះមហាសង្ឃរាជបួរ គ្រី និងសហការី លោកគ្រូ អ្នកគ្រូ សិស្សានុសិស្សគ្រប់អង្គ-នាក់ បានសំដែងទឹកព្រះទ័យ និងទឹកចិត្ត ត្រេកអរជាពន់ពេក និងចម្រើនពរដល់សម្ដេចទាំងទ្វេផងដែរ៕