ឯកឧត្តមបណ្ឌិត ថោង ខុន បានប្រគល់វិញ្ញាបនបត្រវគ្គបណ្ដុះបណ្ដាល «បដិសណ្ឋាកិច្ច ផ្នែកសេវាកម្មភ្ញៀវទេសចរ» ជូនមន្ត្រីបម្រើការងារនៅច្រកទ្វារអាកាសយានដ្ឋានអន្តរជាតិខេត្តសៀមរាប


(សៀមរាប) ៖ ឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាប្រធានគណៈកម្មការអន្តរក្រសួង (គ.អ.ច.ទ) បានប្រគល់វិញ្ញាបនបត្រវគ្គបណ្ដុះបណ្ដាល «បដិសណ្ឋាកិច្ច ផ្នែកសេវាកម្មភ្ញៀវទេសចរ» ជូនដល់មន្ត្រី សមត្ថកិច្ច បុគ្គលិកអាកាសយានដ្ឋានអន្តរជាតិសៀមរាប និងក្រុមហ៊ុនសម្បទានអាកាសយានដ្ឋាន SCA-CAMs បម្រើការងារនៅច្រកទ្វារអាកាសយានដ្ឋានអន្តរជាតិខេត្តសៀមរាប ចំនួន ២៤០នាក់ (ស្ដ្រី ២៣នាក់) នៅសណ្ឋាគារអង្គរមីរ៉ាខល ខេត្តសៀមរាប នាព្រឹកថ្ងៃទី០៦ ខែតុលា ឆ្នាំ២០១៧នេះ ។
ឯកឧត្តម ហោ សារុន អនុរដ្ឋលេខាធិការក្រសួងទេសចរណ៍ បានមានប្រសាសន៍ថា ៖ យោងតាមស្មារតីកិច្ចប្រជុំពេញអង្គលើកទី៣ របស់គណៈកម្មការអន្តរក្រសួង ដើម្បីសម្របសម្រួលការធ្វើដំណើរ និងដឹកជញ្ជូនភ្ញៀវទេសចរ និងអ្នកដំណើរនៅតំបន់ច្រកទ្វារព្រំដែនអន្តរជាតិ និងច្រកទ្វារអន្តរជាតិនានាទូទាំងប្រទេស (គ.អ.ច.ទ) កាលពីខែមីនា ឆ្នាំនេះ នៅខេត្តសៀមរាប និងដោយមានការណែនាំរដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងនាយឧត្តមសេនីយ៍សន្ដិបណ្ឌិត សុខ ផល អគ្គនាយក នៃអគ្គនាយកដ្ឋានអន្តោប្រវែស៍ វគ្គបណ្ដុះបណ្ដាលស្ដីពី «បដិសណ្ឋាកិច្ច ផ្នែកសេវាកម្មភ្ញៀវទេសចរ» ត្រូវបានរៀបចំឡើងដោយលេខាធិការដ្ឋានគណៈកម្មការអន្តរក្រសួង សហការជាមួយនាយកដ្ឋានសន្តិសុខ និងសុវត្ថិភាពភ្ញៀវទេសចរ នាយកដ្ឋានបណ្ដុះបណ្ដាលវិជ្ជាជីវៈទេសចរណ៍ ព្រមទាំងអាកាសយានដ្ឋានអន្តរជាតិសៀមរាប និងក្រុមហ៊ុនសម្បទានអាកាសយានដ្ឋាន ដោយមានសិក្ខាកាមចូលរួមជាមន្ត្រី សមត្ថកិច្ច និងបុគ្គលិក SCA-CAMs បានចំនួន ២៤០នាក់ សម្រាប់ ៤វគ្គ ក្នុងរយៈពេល ៤ថ្ងៃបន្តបន្ទាប់គ្នា ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៧ កន្លងទៅនេះ ។
ឯកឧត្តម បញ្ជាក់ថា ៖ វគ្គបណ្ដុះបណ្ដាលនូវមុខជំនាញនេះ ពិតជាមានសារៈសំខាន់ណាស់ ក្នុងការចូលរួមធ្វើបដិសណ្ឋាកិច្ច និងសេវាកម្មភ្ញៀវទេសចរ សម្រាប់ប្រតិភូជាន់ខ្ពស់កម្ពុជា ភ្ញៀវទេសចរជាតិ អន្តរជាតិ ដែលកន្លងមក ក៏ដូចជាបច្ចប្បន្នខេត្តសៀមរាប តែងតែទទួលធ្វើជាម្ចាស់ផ្ទះក្នុងការរៀបចំកិច្ចប្រជុំកំពូលលក្ខណៈអន្តរជាតិ ព្រមទាំងការរៀបចំជាព្រឹត្តិការណ៍ជាតិ និងអន្តរជាតិសំខាន់ៗជាច្រើនថែមទៀត ផងដែរ ដែលតម្រូវឲ្យអ្នកពាក់ព័ន្ធទាំងអស់ ពិសេសមន្ត្រី សមត្ថកិច្ច បុគ្គលិក មានចំណេះដឹង និងប្រតិបត្តិកាន់តែល្អប្រសើរបន្ថែមទៀត លើកិច្ចការបដិសណ្ឋាកិច្ច ការផ្ដល់សេវាកម្មជូនភ្ញៀវទេសចរ ប្រកបដោយប្រសិទ្ធិភាពខ្ពស់ ។
ឯកឧត្តមរដ្ឋមន្ត្រី បានមានប្រសាសន៍ នាឱកាស់ប្រគល់សញ្ញាប័ត្រនោះថា ៖ ដើម្បីបង្កើនការយល់ដឹងបន្ថែម ក្នុងការធ្វើបដិសណ្ឋាកិច្ច ស្វាគមន៍ រួសរាយ រាក់ទាក់ ចំពោះ ភ្ញៀវទេសចរ នៅតាមច្រកទ្វារអាកាសយានដ្ឋានអន្តរជាតិខេត្តសៀមរាប ដែលជាច្រកផ្លូវអាកាសមួយយ់ាងសំខាន់ នៃព្រះរាជាណចក្រកម្ពុជា និងចូលរួមប្រឡងប្រណាំង «ទីក្រុងស្អាត រមណីដ្ឋានស្អាត សេវាល្អ បដិសណ្ឋាកិច្ចល្អ» ដែលកន្លងទៅនេះ ច្រកទ្វារអាកាសយានដ្ឋានអន្តរជាតិខេត្តសៀមរាប ធ្លាប់បានទទួលពានរង្វាន់ប្រឡងប្រណាំងបដិសណ្ឋាកិច្ចល្អរបស់ច្រកទ្វារព្រំដែនអន្តរជាតិ ច្រកទ្វារអន្តរជាតិទូទាំងប្រទេស ផងដែរ ។
ឯកឧត្តម បានបញ្ជាក់ថា ៖ នាពេលបច្ចុប្បន្ន ទេសចរណ៍ គឺជាឧស្សាហកម្មនាំចេញធំជាងគេបំផុតទី៣ ក្នុងពិភពលោក បន្ទាប់ពីឧស្សាហកម្មគីមី និងប្រេង ។ ទេសចរណ៍នាំមកនូវក្ដីសង្ឃឹម ភាពសម្បូរសប្បាយ និងការយោគយល់រវាងមនុស្ស និងមនុស្សនៅលើពិភពលោក ។ ជាក់ស្ដែងយោងតាមអង្គការទេសចរណ៍ពិភពលោក នៅឆ្នាំ២០១៦ មានអ្នកដំណើរប្រមាណ ១.២៣៥លាននាក់ ដែលបានធ្វើដំណើរឆ្លងកាត់ព្រំដែនអន្តរជាតិ ហើយចំនួននេះ នឹងមានការកើនឡើងរហូតដល់ជាង ១.៨០០លាននាក់នៅមុនឆ្នាំ២០៣០ ។
ហើយដើម្បីសម្រេចបាននូវកណើនភ្ញៀវទេសចរណ៍១.៨០០លាននាក់នេះ យើងត្រូវផ្ដោតលើយន្តការចូលរួមធ្វើឲ្យពិភពលោកក្លាយជាកន្លែងដែលកាន់តែប្រសើរឡើង និងឈានទៅរកការអភិវឌ្ឍប្រកបដោយនិរន្ធរភាពលើគ្រប់សរសរគ្រឹះទាំង៥ រួមមាន ៖ ១) សេដ្ឋកិច្ច គឺការធ្វើឲ្យសេដ្ឋកិច្ចមានភាពរីកចម្រើន ២) សង្គម នាំមកនូវការសមរម្យ និងផ្ដល់អំណាចដល់សហគមន៍ ៣) បរិស្ថាន ការអភិរក្ស និងជួយសម្រាប់ការទ្ររទ្រុងដល់បរិស្ថាន និងការទប់ស្កាត់នូវបម្រែបម្រួលអាកាសធាតុ ៤) វប្បធម៌ ការអបអរសាទរ និងការអភិរក្សភាពចម្រុះ អន្តសញ្ញាននិងវប្បធម៌អបិយ និងអរូបិត ៥) សន្តិភាព ជាតម្រូវការចាំបាច់ជាមុនមួយសម្រាប់ការអភិវឌ្ឍ និងរីកចម្រើន ។
ឯកឧត្តម បានបន្ថែមឲ្យដឹងថា ៖ ក្នុងបរិបទកម្ពុជា ការរីកចម្រើននៃវិស័យទេសចរណ៍ បានឆ្លុះបញ្ចាំងយ៉ាងប្រត្យក្សអំពីសារៈសំខាន់នៃកត្តាសន្តិភាព សុវត្ថិភាព ស្ថិរភាពនយោបាយ ដែលជាកត្តាកំណត់ និងជាមួលដ្ឋានសម្រាប់ធានាចិរភាព នៃកំណើនវិស័យទេសចរណ៍ ។ ជាក់ស្ដែង នៅឆ្នាំ២០១៦ យើងសម្រេចបានកំណើនក្នុងអត្រា ៥% ជាមួយនឹងការមកដល់នៃភ្ញៀវទេសចរអន្តរជាតិជាង ៥លាននាក់ និងនាំចំណូលប្រមាណ ៣៤០០លានដុល្លារអាមេរិក ចាក់បញ្ចូលក្នុងសេដ្ឋកិច្ចជាតិ រួមចំណែកប្រមាណ ១៣% នៃផលិតផលក្នុងស្រុកសរុប (GDP) និងបង្កើតការងារដោយផ្ទាល់ប្រមាណជាង ៦២ម៉ឺននាក់ ។ ហើយក្នុងរយៈពេល ៨ខែដើមឆ្នាំ២០១៧ កម្ពុជាទ