ឯកឧត្តម ហ៊ុន ម៉ានី និងលោកជំទាវ បាន ស្រីមុំ អញ្ជើញជួបសំណេះសំណាល និងសួរសុខទុក្ខបងប្អូនពលករខ្មែរដែលកំពុងបម្រើការងារក្នុងព្រះរាជាណាចក្រថៃ


នៅថ្ងៃអាទិត្យ ទី០៨ ខែតុលា ឆ្នាំ២០១៧ គណៈប្រតិភូកម្ពុជាដឹកនាំដោយឯកឧត្តម ហ៊ុន ម៉ានី និងលោកជំទាវ បាន ស្រីមុំ អ្នកតំណាងរាស្ត្រវ័យក្មេងគណបក្សប្រជាជនកម្ពុជា បានអញ្ជើញជួបសំណេះសំណាល និងសួរសុខទុក្ខបងប្អូនពលករខ្មែរដែលកំពុងបម្រើការងារក្នុងព្រះរាជាណាចក្រថៃ ដើម្បីផ្សារភ្ជាប់តំណាងរាស្រ្ត និងពលរដ្ឋ ស្តាប់ សម្របសម្រួល ដោះស្រាយបញ្ហា ជូនរាស្រ្តនៅនឹងកន្លែង។

គួរបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា តែងតែយកចិត្តទុកដាក់ចំពោះប្រជាពលរដ្ឋខ្មែរគ្រប់រូប ទោះរស់នៅ ធ្វើការ ប្រកបរបរនៅក្នុងស្រុក ឬក្រៅស្រុក ជាពិសេសរាជរដ្ឋាភិបាលបានខិតខំ និងយកចិត្តទុកដាក់ខ្ពស់ ធ្វើយ៉ាងណាបង្កើន និងពង្រីកប្រាក់ចំណូលរបស់ពលករ កម្មករ កម្មការនីកម្ពុជាឲ្យកាន់តែល្អប្រសើរឡើងប្រកបចិរភាព និងភាពសុខដុម។