រសៀលថ្ងៃពុធ ៩កើត ខែជេស្ឋ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៥ នៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជាសង្កាត់ទួលសង្កែទី១ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ សម្តេចវិបុលសេនាភក្តី សាយ ឈុំ អនុប្រធានគណបក្សប្រជាជន និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋាន រាជធានីភ្នំពេញ បានអញ្ជើញជួបសំណេះសំណាល សួរសុខទុក្ខមន្ត្រី និងសមាជិក សមាជិកា គណបក្សប្រជាជនកម្ពុជា នៅក្នុងទីស្នាក់ការគណបក្សសង្កាត់ទួលសង្កែទី១ ចំនួន ៦០នាក់ ក្នុងបរិយាកាសសប្បាយរីករាយ និងប្រកបដោយភាពស្និទ្ធស្នាល ជាទីបំផុត ។ សម្តេចក៏បានពាំនាំប្រសាសន៍ផ្តាំផ្ញើ សួរសុខទុក្ខពីសំណាក់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្ស និង សម្តេចពញាចក្រី ហេង សំរិន ប្រធានកិត្តិយសគណបក្សផងដែរ ៕
សម្តេចភក្តី សាយ ឈុំ អញ្ជើញចុះជួបសំណេះសំណាលសួរសុខទុក្ខ មន្ត្រី សមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជា ក្នុងសង្កាត់ទួលសង្កែទី១
