ឯកឧត្តម យន្ត មីន អញ្ជើញចូលរួមជាគណៈអធិបតីក្នុងកិច្ចប្រជុំស្តីអំពី ការពិភាក្សាលើបញ្ហាប្រឈមផ្សេងៗ


ខេត្តព្រះសីហនុ ថ្ងៃទី០៩ ខែតុលា ឆ្នាំ២០១៧ឯកឧត្តម យន្ត មីន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុបានចូលរួមជាគណៈអធិបតីក្នុងកិច្ចប្រជុំស្តីអំពី ការពិភាក្សាលើបញ្ហាប្រឈមផ្សេងៗ និងរកដំណោះស្រាយអំពីការធ្វើអាជីវកម្មកាស៊ីណូ ក្នុងខេត្តព្រះសីហនុ:នាឱកាសនៃកិច្ចប្រជុំនោះ ឯកឧត្តមបានឱ្យតំណាងកាស៊ីណូទាំងអស់លើកឡើងអំពីបញ្ហាប្រឈមនិងបញ្ហានានា និងចម្ងល់ផ្សេងៗដែលក្នុងនោះតំណាងកាស៊ីណូបានលើកឡើងនៅក្នុងអង្គប្រជុំរួមមាន៖ បញ្ហាសំរាម, បញ្ហាដីខ្សាច់,នៅផ្លូវតោពីរ ជាពិសេសនៅកំពង់សោមស៊ីធី, បញ្ហាការប្រព្រឹត្តបទល្មើសចាប់ជំរិតតាមOnline, បញ្ហាចរាចរណ៍ដោយមានឡានបើកល្បឿនលឿនភាគច្រើនជាជនជាតិចិន ។
ជាចុងក្រោយ ឯកឧត្តម បានសំនូមពរដល់ភាគីកាស៊ីណូ មានដូចជា៖ ត្រូវចេះគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា,មានបញ្ហាអ្វីសូមពិភាក្សាជាមួយឯកឧត្តមផ្ទាល់ ឫតាមលេខទូរស័ព្ទ, សន្តិសុខត្រូវសហការជាមួយអជ្ញាធរខេត្ត, សូមបំពេញលក្ខខណ្ឌទាំង ១០ ពាក់ព័ន្ធនឹងភាពស្របច្បាប់នៃអាជីវកម្មកាស៊ីណូ, បញ្ហាទីតាំងប្រកបអាជីវកម្មកាស៊ីណូ, ជួយបរិច្ចាកសំអាតអនាម័យ និងរួមចំណែកថែរក្សាហេដ្ឋារចនាសម្ព័ន្ធនានាដែលមាននៅក្នុងខេត្តព្រះសីហនុ ។