លោកម៉ននី បណ្ឌិត ប្រធានយុវជនគណបក្សក្រុងព្រៃវែង បាននាំយកអំណោយចែកជូនដល់គ្រួសារក្រីក្រលំបាក ជនពិការភាព ស្រ្តីមេម៉ាយ ចំនួន ០៦គ្រួសារ ស្ថិតនៅភូមិលេខ០២ ភូមិលេខ០៨ សង្កាត់កំពង់លាវ និងនៅភូមិបារាយណ៍កើត សង្កាត់បារាយណ៍ ក្រុងព្រៃវែង ខេត្តព្រៃវែង!


នារសៀលថ្ងៃទី ០៧ ខែមិថុនា ឆ្នាំ២០២៥

លោកម៉ននី បណ្ឌិត ប្រធានយុវជនគណបក្សក្រុងព្រៃវែង បានអញ្ជើញដឹកនាំក្រុមការងារ នាំយកអំណោយដ៏ថ្លៃថ្លារបស់
1/ ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា សមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាល និងជាអនុប្រធានទី១ ក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តព្រៃវែង និងលោកជំទាវ កែ សួនសុភី
2/ ឯកឧត្តម សួន សុម៉ាលីន ប្រធានយុវជនគណបក្សខេត្តព្រៃវែង និងលោកជំទាវ
3/ លោក អេង ផេងអាន ប្រធានក្រុមការងារចុះជួយយុវជនគណបក្សក្រុងព្រៃវែង និងភរិយា

ចែកជូនដល់គ្រួសារក្រីក្រលំបាក ជនពិការភាព ស្រ្តីមេម៉ាយ ចំនួន ០៦គ្រួសារ ស្ថិតនៅភូមិលេខ០២ ភូមិលេខ០៨ សង្កាត់កំពង់លាវ និងនៅភូមិបារាយណ៍កើត សង្កាត់បារាយណ៍ ក្រុងព្រៃវែង ខេត្តព្រៃវែង ។

បន្ថែមពីនេះ លោកប្រធានយុវជនគណបក្សក្រុងព្រៃវែង បានពាំនាំនូវប្រសាសន៍ការសួរសុខទុក្ខពីសំណាក់ថ្នាក់ដឹកនាំ ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឯកឧត្តម សួន សុម៉ាលីន ដែលជានិច្ចកាលលោក តែងតែយកចិត្តទុកដាក់ ប្រជាពលរដ្ឋដែលជួបការលំបាក ក្រីក្រ ដោយមិនប្រកាន់រើសអើងវណ្ណៈ ជាតិសាសន៍ ពណ៌សម្បុរ ឬនិន្នាការនយោបាយអ្វីឡើយ។ ជាពិសេស បងប្អូនដែលមានជីវភាពក្រីក្រដូចនេះ ធ្វើយ៉ាងណាអោយបងប្អូនមានជីវភាពល្អប្រសើរជាងមុន។

ក្នុងនោះគ្រឿងឧបភោគបរិភោគដែលគ្រួសារនីមួយៗទទួលបានមាន៖ អង្ករ ២៥គីឡូ,, មី០១កេស,ភេសជ្ជៈ ០២កេស , ទឹកសុទ្ធវីតាល់ ០១កេស ធុងទឹកចម្រោះ និងចង្រ្កាន្តសន្សំសំចៃផងដែរ។