គណៈប្រតិភូរដ្ឋសភាកម្ពុជា ដឹកនាំដោយ ឯកឧត្តម ទី សុគន្ធ លេខាធិការគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ និងព័ត៌មាននៃរដ្ឋសភា និងជាប្រធានគណៈប្រតិភូរដ្ឋសភាកម្ពុជា រួមដំណើរដោយលោកជំទាវ អ៊ុន សុគន្ធា លេខាធិការគណៈកម្មការមហាផ្ទៃការពារជាតិ មុខងារសាធារណៈ និងកិច្ចការព្រំដែននៃរដ្ឋសភា និង ឯកឧត្តម ងួន សុជាតិ សមាជិកគណៈកម្មការអប់រំ យុវជន កីឡា ធម្មការ វប្បធម៌ វិចិត្រសិល្បៈ និងវប្បធម៌នៃរដ្ឋសភា
នៅរសៀលថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៥ បានអញ្ជើញដល់រដ្ឋ Pahang ប្រទេសម៉ាឡេស៊ី ដើម្បីត្រៀមចូលរួមកិច្ចប្រជុំនៃក្រុមប្រឹក្សាពិគ្រោះយោបល់អាយប៉ា ស្តីពីគ្រឿងញៀន លើកទី៨ ( The 8th AIPACODD)។
នៅអាកាសយានដ្ឋានអន្តរជាតិនាទីក្រុងគូឡាឡាំពួរគណៈប្រតិភូបានទទួលការស្វាគមន៍យ៉ាងកក់ក្តៅពីសំណាក់ឯកឧត្តម Ok Chandara ឯកអគ្គរាជទូត វិសាមញ្ញ និងពេញសមត្ថភាព នៃព្រះរាជាណាចក្រកម្ពុជា ប្រចាំប្រទេសម៉ាឡេស៊ី និងជំនួយការ រួមជាមួយវត្តមានរបស់ ថ្នាក់ដឹកនាំសភាម៉ាឡេស៊ីផងដែរ៕




