អភិបាលក្រុងព្រៃវែង បានអញ្ជើញដឹកនាំ មន្រ្ដីរាជការរដ្ឋបាលក្រុង​ និងសង្កាត់បារាយណ៍ ចូលរួមគោរពវិញ្ញាណក្ខន្ធ មហាឧបាសកពុទ្ធសាសនូបត្ថម្ភ កាន កឿន ដែលត្រូវជាឳពុកបង្កើត ឯកឧត្តម កាន វឌ្ឍនា


ល្ងាចថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២៥

លោក ម៉ននី បណ្ឌិត អភិបាលក្រុងព្រៃវែង បានអញ្ជើញដឹកនាំ មន្រ្ដីរាជការរដ្ឋបាលក្រុង​ និងសង្កាត់បារាយណ៍ ចូលរួមគោរពវិញ្ញាណក្ខន្ធ មហាឧបាសកពុទ្ធសាសនូបត្ថម្ភ កាន កឿន ដែលត្រូវជាឳពុកបង្កើត ឯកឧត្តម កាន វឌ្ឍនា អនុប្រធានក្រុមការងារចុះមូលដ្ឋានក្រុងព្រៃវែង និងជាអនុប្រធានក្រុមការងារចុះមូលដ្ឋានសង្កាត់បារាយណ៍ ដែលបានទទួលអនិច្ចកម្ម នៅថ្ងៃអាទិត្យ ១៣កើត ខែជេស្ឋ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២៥ វេលាម៉ោង១៦:៣៨នាទីល្ងាច ក្នុងជន្មាយុ ៧៥ឆ្នាំ ដោយរោគាពាធ នៅរាជធានីភ្នំពេញ។

ក្នុងនាមគណៈប្រតិភូរដ្ឋបាលក្រុង សូមសំដែងការសោកស្ដាយ អាឡោះអាល័យជាពន់ពេក និងសូមចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំ ជាមួយក្រុមគ្រួសារនៃសព និងសូមគោរពជូនពរដល់ដួងវិញ្ញាណក្ខន្ធ មហាឧបាសកពុទ្ធសាសនូបត្ថម្ភ កាន កឿន សូមឆាប់បានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ ។

ជាមួយគ្នានោះផងដែរ គណៈប្រតិភូរដ្ឋបាលក្រុង រដ្ឋបាលសង្កាត់បារាយណ៍ បានចូលបច្ច័យក្នុងពិធីនេះផងដែរ។