អភិបាលខេត្តស្វាយរៀង​អញ្ជេីញចុះពិនិត្យវឌ្ឍនភាពកែលម្អរសោភ័ណ្ឌភាពសួនច្បារគោដេក២ជាប់បណ្តោយផ្លូវជាតិលេខ១ ស្ថិតនៅភូមិថ្មី សង្កាត់សង្ឃ័ ក្រុងស្វាយរៀង


នាព្រឹកថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៥នេះ ឯកឧត្តម ប៉េង ពោធិ៍សា អភិបាលខេត្តស្វាយរៀង បានអញ្ជេីញពិនិត្យមេីលវឌ្ឍនភាពក្នុងការកែលម្អរសោភ័ណ្ឌភាពសួនច្បារគោដេក២ជាប់បណ្តោយផ្លូវជាតិលេខ១ ស្ថិតនៅភូមិថ្មី សង្កាត់សង្ឃ័ ក្រុងស្វាយរៀង ខេត្តស្វាយរៀង ។
ក្នុងឱកាសនោះដែរមានការចូលរួមអមដំណេីរពីលោកប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្ត លោកអនុប្រធានមន្ទីរសុរិយោដីខេត្ត លោកនាយកទីចាត់ការហិរញ្ញវត្ថុសាលាខេត្ត ព្រមមន្ត្រីពាក់ព័ន្ធមួយចំនួនទៀត។
សូមជម្រាបជូនផងដែរថា ក្រោមការយកចិត្តទុកដាក់របស់ឯកឧត្តមអភិបាលខេត្ត បានគិតគូរៀបចំកែលម្អរសោភ័ណ្ឌភាពសួនច្បារនេះឡេីងវិញរួមមាន៖ កន្លែងហាត់ រូបសំណាក ព្រះពុទ្ធបដិមា និងបុស្បុក រៀបការ៉ូឡា សួនផ្កា ដេីមឈេីលម្អ និងបំពាក់អំពូលភ្លេីងបំភ្លឺបន្ថែម..។ ទន្ទឹមនេះ ក្រោយស្ថាបនាកែលម្អរួចរាល់ សួនច្បារនេះ និងក្លាយជាទីកន្លែងសម្រាប់បងប្អូនប្រជាពលរដ្ឋទូទៅចូលមកអុចធូបគោរពសក្ការៈ បូជា និងជាទីកន្លែងសម្រាប់លំហាត់ប្រាណដ៏ធំទូលាយផងដែរ។