នាព្រឹកថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៧ គណៈប្រតិភូក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី២ ដឹកនាំដោយឯកឧត្តម អ៊ុក ប៊ុនឈឿន ប្រធានក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី២ បានអញ្ជើញជួបសំណេះសំណាល និងពិភាក្សាការងារជាមួយនឹងប្រធានក្រុមបឹ្រក្សាស្រុកមេមត់ និងក្រុមប្រឹក្សាឃុំចំនួន៥១នាក់ ដើម្បីសិក្សាឈ្វេងយល់អំពីតួនាទីរបស់ក្រុមប្រឹក្សាឃុំអាណត្តិថ្មី គោលនយោបាយភូមិ ឃុំ មានសុវត្ថិភាព និងការអនុវត្តគោលនយោបាយវិមជ្ឈការ និងវិសហមជ្ឈការនៅមូលដ្ឋាន ស្ថិតនៅស្រុកមេមត់ ខេត្តត្បូងឃ្មុំ៕