នាព្រឹកថ្ងៃអាទិត្យ ៥រោច ខែជេស្ឋ ឆ្នាំម្សាញ់សប្តស័ក ពស២៥៦៩ ត្រូវនឹងថ្ងៃទី១៥ ខែមិថុនាឆ្នាំ២០២៥នេះ ឯកឧត្តម ចាន់ ស៊ីណាត រដ្ឋលេខាធិកាក្រសួងធនធានទឹក និងឧតុនិយម និងជានាយកគម្រោងតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានអញ្ជើញដឹកនាំក្រុមការងារបច្ចេកទេសអនុវត្តន៏គម្រោងPMUចុះត្រួតពិនិត្យវឌ្ឍនភាពការដ្ឋានសាងសង់ សំណង់ស្ទាក់ទឹកកំពង់គោស្ថិតក្នុងឃុំកំពង់គោ ស្រុកកំពង់ស្វាយ ខេត្តកំពងធំ។
សូមបញ្ជាក់ផងដែរថា គម្រោងនេះចាប់ផ្តេីមសាងសង់សាងសងពីខែ ឧសភា ឆ្នាំ២០២៤ បច្ចុប្បន្នសំរេចបានជាង៧០% ក្រោមឥណទាន រាជរដ្ឋាភិបាលកម្ពុជា ហេីយគ្រោងបញ្ចប់ការសាងសង់ក្នុងឆ្នាំ២០២៦៕