ឯកឧត្តម ខៀវ កាញារីទ្ធ បានអញ្ជើញជាសហប្រធានជាមួយលោកជំទាវ Anne Lemaistre តំណាងអង្គការ UNESCO ប្រចាំនៅកម្ពុជា ក្នុងកិច្ចប្រជុំលើកទី១៥


នៅព្រឹកថ្ងៃពុធ ទី១១ ខែតុលា ឆ្នាំ២០១៧ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានអញ្ជើញជាសហប្រធានជាមួយលោកជំទាវ Anne Lemaistre តំណាងអង្គការ UNESCO ប្រចាំនៅកម្ពុជា ក្នុងកិច្ចប្រជុំលើកទី១៥ នៃក្រុមការងារបច្ចេកទេសរៀបចំតាក់តែងសេចក្តីព្រាងច្បាប់ស្តីពីសិទ្ធិទទួលព័ត៌មាន នៅសណ្ឋាគារសាន់វេ។ កិច្ចប្រជុំនេះមានការចូលរួមពីអង្គការជាតិ អន្តរជាតិ សង្គមស៊ីវិល សាស្ត្រាចារ្យ និងក្រុមប្រឹក្សាអ្នកច្បាប់ផងដែរ។