ឯកឧត្តម ស្បោង សារ៉ាត ប្រធានគណៈកម្មាធិការរណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជាខេត្តព្រៃវែង អញ្ជើញគោរពវិញ្ញាណក្ខន្ធនៅតំបន់ប្រវត្តិសាស្ត្រយោធាតេជោកោះថ្ម X16


ព្រឹកថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៥ ឯកឧត្តម ស្បោង សារ៉ាត ប្រធានគណៈកម្មាធិការរណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជាខេត្តព្រៃវែង រួមជាមួយឯកឧត្ដម លោកជំទាវ អនុប្រធាន សមាជិក សមាជិកា និងសហការី បានអញ្ជើញចូលរួមពិធីគោរពវិញ្ញាណក្ខន្ធ និងដាក់កម្រងផ្កា តំបន់ប្រវត្តិសាស្រ្តយោធាតេជោកោះថ្មX16 ដែលស្ថិតនៅឃុំទន្លូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ។