ថ្ងៃចន្ទ ៦រោច ខែជេស្ឋ ឆ្នាំម្សាញ់ ពស២៥៦៩ ត្រូវនឹងថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៥ ឯកឧត្តម សុខ សូកេន រដ្ឋមន្ត្រីក្រសួងអធិការកិច្ច បានអញ្ជើញដឹកនាំកិច្ចប្រជុំស្ដីពីការរៀបចំផែនការសកម្មភាពអធិការកិច្ច និងតាមដានការអនុវត្តច្បាប់ ដើម្បីពង្រឹងការងារចុះធ្វើអធិការកិច្ច និងតាមដានការអនុវត្តច្បាប់ ឱ្យមានលក្ខណៈពេញលេញនិងគ្រប់ជ្រុងជ្រោយ ព្រមទាំងមានភាពប្រទាក់ក្រឡាជាមួយការអនុវត្តយុទ្ធសាស្រ្ត «ព៤ជ៤» ក្នុងការចូលរួមអនុវត្តយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា ដោយមានការចូលរួមពី ឯកឧត្តម លោកជំទាវ លោក លោកស្រី ដែលជាថ្នាក់ដឹកនាំនៃក្រសួងអធិការកិច្ច នៅទីស្ដីការក្រសួងអធិការកិច្ច សាលប្រជុំសម្ដេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន D-៦០១៕
ឯកឧត្តម សុខ សូកេន បានអញ្ជើញដឹកនាំកិច្ចប្រជុំស្ដីពីការរៀបចំផែនការសកម្មភាពអធិការកិច្ច និងតាមដានការអនុវត្តច្បាប់ ដើម្បីពង្រឹងការងារចុះធ្វើអធិការកិច្ច និងតាមដានការអនុវត្តច្បាប់
