ទីស្តីការ ក្រសួងធនធានទឹក និងឧតុនិយម រសៀលថ្ងៃសុក្រ ១០រោច ខែជេស្ឋ ព.ស.២៥៦៩ ត្រូវថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៥ ឯកឧត្តម ចាន់ ស៊ីណាត រដ្ឋលេខាធិការក្រសួងធនធានទឹក និងឧតុនិយម ជានាយកគម្រោងតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹកនិងឧតុនិយម បានអញ្ជើញដឹកនាំប្រជុំស្តីពីកិច្ចការងារទូទៅរបស់មជ្ឈមណ្ឌលជាតិគ្រប់គ្រងទិន្នន័យធនធានទឹក និងឧតុនិយម ក្នុងគោលបំណង៖
១/ ដើម្បីពង្រឹងសមត្ថភាពស្ថាប័នដោយបណ្តុះបណ្តាលក្នុងរយៈពេលវែង រយៈពេលមធ្យម និងរយៈពេលខ្លី ជាពិសេសលើជំនាញឧតុនិយមដែលបម្រើឲ្យ គ្រប់វិស័យទាំងអស់។
២/ ធ្វើទំនើបកម្មលើវិស័យឧតុនិយមដែលមានសារៈសំខាន់ណាស់ក្នុងវិស័យសន្តិសុខជាតិ និងវិស័យអាកាសចរណ៏ស៊ីវិល នាវាចរណ៍។
៣/ត្រូវបង្កើនសមត្ថភាពក្នុងការព្យាករណ៍អាកាសធាតុ ដើម្បីជួយស្ថាប័នក្នុងការវាយតម្លៃ ក្នុងកាត្រៀមវិធានការប្រឈមនឹងគ្រោះមហន្តរាយ និងការទប់ស្កាត់គ្រោះធម្មជាតិនានា។