ពិធីបើកកិច្ចប្រជុំកម្មវិធីពង្រឹងក្របខណ្ឌសមាហរណកម្ម (EIF) លើកទី២៥


នៅសណ្ឌាគារភ្នំពេញ នាព្រឹកថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៧ មានរៀបចំពិធីបើកកិច្ចប្រជុំក្រុមប្រឹក្សាភិបាល នៃកម្មវិធីពង្រឹងក្របខណ្ឌសមាហរណកម្ម (EIF) លើកទី២៥ ក្រោមគណៈអធិបតីភាព ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម, ឯកឧត្តម ហ្សច អេតហ្គា ឯកអគ្គរដ្ឋទូតអឺរ៉ុបប្រចាំនៅកម្ពុជា, និងឯកឧត្តម អ៊ីឡយ ឡាអ៊ូរូ ប្រធានក្រុមប្រឹក្សាភិបាលកម្មវិធី EIF និងជាតំណាងបេសកកម្មអចិន្ត្រៃយ៍ប្រទេសបេនីន ប្រចាំទីក្រុងហ្សឺណែវ។
កិច្ចប្រជុំនេះ ធ្វើឡើងក្នុងគោលបំណងផ្សព្វផ្សាយ អំពីឧត្តមានុវត្តន៍ (Best Practice) និងភាពជោគជ័យ លើការអនុវត្តកម្មវិធី EIF នៅក្នុងប្រទេសកម្ពុជា ជូនស្ថាប័នពាក់ព័ន្ធ ជាពិសេសក្រុមប្រឹក្សាភិបាល និងសមាជិកកម្មវិធី EIF នៅទូទាំងពិភពលោក។