ឯកឧត្តម លី ឡេង បើកវគ្គសិក្ខាសាលាស្ដីពីវិធីសាស្រ្តចង់ក្រងប្រវត្តិខេត្តត្បូងឃ្មុំ


នាល្ងាចថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៧នេះ នៅសាលប្រជុំគណៈបញ្ជារការឯកភាពខេត្តត្បូងឃ្មុំ បានប្រារព្ធបើកវគ្គសិក្ខាសាលាស្ដីពីវិធីសាស្រ្តចង់ក្រងប្រវត្តិខេត្តត្បូងឃ្មុំ ក្រោមអធិបតីភាព ឯកឧត្តម លី ឡេង អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ និងឯកឧត្តមបណ្ឌិតសភាចារ្យ ស៊ន សំណាង ទីប្រឹក្សារាជរដ្ឋាភិបាលកម្ពុជា ក្នុងនោះ មានការអញ្ជើញចូលរួមពី ឯកឧត្តមប្រតិភូអមដំណើរ ឯកឧត្តម អភិបាលរងខេត្ត និងថ្នាក់ដឹកនាំមន្ទីរពាក់ព័ន្ធជុំវិញខេត្តជាច្រើនរូបទៀត។