ក្នុងឱកាសគណៈប្រតិភូជាន់ខ្ពស់សភាកម្ពុជា អញ្ជើញចូលរួមសន្និបាតសហភាពអន្តរសភា (IPU) លើកទី១៣៧ ចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៧ នៅទីក្រុងសាន់ពីទ័រស្ពឺក នៃសហព័ន្ធរុស្សុី នៅថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៧ វេលាម៉ោង១៥ៈ៣០នាទីនេះ ឯកឧត្តម ទេព ងន អនុប្រធានទី២ព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជួបសំណេះសំណាល និងពិសារអារហារសាមគ្គីជាមួយក្រុមនិសិ្សតចំនួន១២៤រូប ដែលកំពុងសិក្សាវិស័យយោធា រួមមាន សំណង់សុីវិល វេជ្ជសាស្រ្ត ព័ត៍មានវិទ្យា វិទ្យុទាក់ទង ។ល។ នៅទីក្រុងសាន់ពីទ័រស្ពឺក ។
គណៈប្រតិភូជាន់ខ្ពស់សភាកម្ពុជា អញ្ជើញចូលរួមសន្និបាតសហភាពអន្តរសភា (IPU) លើកទី១៣៧
