ត្បូងឃ្មុំ៖ ឯកឧត្តម ឡុង ធាម ប្រធានក្រុមប្រឹក្សាខេត្តត្បូងឃ្មុំ និង ឯកឧត្តម ប៉ែន កុសល្យ អភិបាលនៃគណៈអភិបាលខេត្តអញ្ជើញជាអធិបតី បើកកិច្ចប្រជុំសាមញ្ញលើកទី១៤ អាណត្តិទី៤ របស់ក្រុមប្រឹក្សាខេត្ត ដើម្បីពិនិត្យ និងអនុម័ត លើរបាយការណ៍រីកចម្រើនរបស់រដ្ឋបាលខេត្ត។
ក្នុងកិច្ចប្រជុំនេះដែរ ធ្វើឡើងនាព្រឹកថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២៥ នៅសាលប្រជុំ(ក)សាលាខេត្តត្បូងឃ្មុំ ក៏មានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ សមាជិក សមាជិការ ក្រុមប្រឹក្សាខេត្ត ឯកឧត្តម អភិបាលរងខេត្ត នាយក/នាយករងរដ្ឋបាលសាលាខេត្ត ប្រធាន/អនុប្រធាន មន្ទីរ/អង្គភាពជុំវិញខេត្ត ព្រមទាំងអ្នកដែលពាក់ព័ន្ធជាច្រើនរូបទៀត។
របៀបវារៈ នៃកិច្ចប្រជុំសាមញ្ញលើកទី១៤ អាណត្តិទី៤ របស់ក្រុមប្រឹក្សាខេត្ត រួមមាន៖
១-ពិនិត្យ និងអនុម័តលើសេចក្តីព្រាងកំណត់ហេតុ នៃកិច្ចប្រជុំសាមញ្ញលើកទី១៣ អាណត្តិទី៤ របស់ក្រុមប្រឹក្សាខេត្ត
២-ពិនិត្យ ពិភាក្សា និងអនុម័តលើសេចក្តីព្រាងរបាយការណ៍រីកចម្រើនប្រចាំឆមាសទី១ ឆ្នាំ២០២៥ របស់រដ្ឋបាលខេត្ត
៣-ពិនិត្យ ពិភាក្សា និងអនុម័តលើសេចក្តីព្រាងផែនការសកម្មភាពការងាររយៈពេលបី (៣)ខែ (កក្កដា សីហា កញ្ញា) ឆ្នាំ២០២៥ របស់រដ្ឋបាលខេត្ត
៤-បញ្ហាផ្សេងៗ (ស្តាប់របាយការណ៍ របស់គណៈកម្មាធិការនានា របស់ក្រុមប្រឹក្សាខេត្ត)៕