ឯកឧត្តម សុខ សូកេន រដ្ឋមន្រ្តីក្រសួងអធិការកិច្ច បានអញ្ជើញប្រគេនទៀនចាំព្រះវស្សា នៅវត្តមរតកតេជោបុរីស្វរៈ និងវត្តកែវសិក្ខាគិរីស្វារៈ


ខេត្តព្រះវិហារ៖ នាព្រឹកថ្ងៃចន្ទ ១២កើត ខែអាសាឍ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៥ ឯកឧត្តម សុខ សូកេន សមាជិកគណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាក្រសួងអធិការកិច្ច និងជាសមាជិកអចិន្រ្តៃយ៍យុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្ដាល បានអញ្ជើញប្រគេនទៀនចំណាំព្រះវស្សា ព្រមទាំងទេយ្យទាន ប្រគេនដល់ព្រះសង្ឃគង់ចាំព្រះវស្សានៅវត្តមរតកតេជោបុរីស្វរៈ និងវត្តកែវសិក្ខាគិរីស្វារៈ ស្ថិតនៅស្រុកជាំក្សាន្ដ ខេត្តព្រះវិហារ។

ពិធីបប្រគេនទៀនចំណាំព្រះវស្សានេះ មានការអញ្ជើញចូលរួមពី ឯកឧត្តម គីម រិទ្ធី សមាជិកគណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា សមាជិកអចិន្រ្តៃយ៍យុវជនគណបក្សប្រជាជនកម្ពុជា និងជាអភិបាល នៃគណៈអភិបាលខេត្តព្រះវិហារផងដែរ៕