ខេត្តស្វាយរៀង ៖ ថ្ងៃពុធ ១៤កើត ខែអាសាឍ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៥ ឯកឧត្តម សុខ សូកេន រដ្ឋមន្រ្តីក្រសួងអធិការកិច្ច និងជាអនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តស្វាយរៀង ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុករមាសហែក បានអញ្ជើញចុះជួបសាកសួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋ ពុកម៉ែ មាមីង លោកតាលោកយាយ ដែលប្រកបរបរលក់ដូរនៅផ្សារចន្ត្រី ស្ថិតនៅភូមិចុងព្រែក ឃុំចន្ត្រី ស្រុករមាសហែក ខេត្តស្វាយរៀង អមដំណើរដោយថ្នាក់ដឹកនាំជាច្រើនរូប និងសមាជិក សមាជិកក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុករមាសហែក ខេត្តស្វាយរៀង៕
ឯកឧត្តម សុខ សូកេន បានអញ្ជើញចុះជួបសាកសួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋ ដែលប្រកបរបរលក់ដូរនៅផ្សារចន្ត្រី ខេត្តស្វាយរៀង
