នៅរសៀលថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៧ នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឯកឧត្តមរដ្ឋមន្ត្រី វេង សាខុន បានអនុញ្ញាតឲ្យលោក Li Haibing ជំនួយការអ្នកគ្រប់គ្រងទូទៅ នៃក្រុមហ៊ុន China Contruction Third Engineering Bureau Group Co.,Ltd ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារស្តីពី ការអនុវត្តគម្រោងកសិកម្មក្នុងក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការនៃយុទ្ធសាស្ត្រអភិវឌ្ឍន៍គ្រប់ជ្រុងជ្រោយរវាងកម្ពុជា និងសាធារណរដ្ឋប្រជាមានិតចិន។