ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងភរិយា ព្រមទាំងថ្នាក់ដឹកនាំក្រសួង នៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥នេះ បានអញ្ជើញជាអធិបតី ក្នុងពិធីប្រគល់ទទួលអំណោយមនុស្សធម៌ រួមមានគ្រឿងឧបភោគបរិភោគ និងសម្ភារៈប្រើប្រាស់ជាច្រើនមុខ ជូនដល់វីរៈកងទ័ពដ៏អង់អាចក្លាហាន។
អំណោយមនុស្សធម៌នេះ ទទួលបានពីមូលនិធិមហាគ្រួសារវិស័យទេសចរណ៍ ប្រជាពលរដ្ឋខ្មែរពីគ្រប់ទិសទី និងមិត្តបរទេស។ ក្នុងពិធីនេះដែរ មានការអញ្ជើញចូលរួមពី លោកឧត្តមសេនីយ៍ទោ សុក រីនណា មេបញ្ជាការរង នាយសេនាធិការ យោធភូមិភាគទី៤ និងនាយទាហាន នាយទាហានរង និងពលទាហាន ប្រមាណជាង៥០០នាក់ នៅទីបញ្ជាការយោធភូមិភាគទី៤ ខេត្តសៀមរាប៕