ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរស្ថាននៅថ្ងៃទី១៦ ខែតុលានេះ បានអញ្ជើញជាអធិបតីភាពក្នុងពិធីប្រគល់សញ្ញាបត្រថ្នាក់បរិញ្ញាបត្រ និងថ្នាក់បរិញ្ញាបត្ររងជូនដល់និស្សិតនៅសាកលវិទ្យាល័យអន្តរជាតិ។
ថ្លែងទៅកាន់និស្សិតទទួលជ័យលាភី ឯកឧត្តមរដ្ឋមន្ត្រី បានស្វាគមន៍ចំពោះការទទួលបានជ័យលាភីដល់និស្សិតទាំងអស់ដែលទទួលបានជ័យលាភីនៅថ្ងៃនេះ។ ទន្ទឺមនឹងនេះ ឯកឧត្តមរដ្ឋមន្ត្រី បានគូសបញ្ជាក់ថា ធនធានមនុស្សទាំងអស់នេះហើយ គឹជាធនធានដែលនឹងនាំនាវាកម្ពុជាឆ្ពោះទៅកាន់ត្រើយសុភមង្គលពីព្រោះថាមានតែការប្រើប្រាស់ខួរក្បាលតែប៉ុណ្ណោះដែលនឹងជំរុញកម្ពុជាឱ្យមានលទ្ធភាពក្នុងការប្រកួតប្រជែងជាមួយបណ្តាប្រទេសក្នុងតំបន់ និងអន្តរជាតិ។
ឯកឧត្តមបន្ថែមថា ជោគជ័យរបស់និស្សិតនាពេលនេះ ក៏មិនអាចកាត់ផ្តាច់បានពីកត្តាចំនួន៣ដែលបានបង្កបរិយាកាសដល់ភាពជ័យជ័យរបស់និស្សិតនោះគឺ កត្តាស្ថេរភាពនយោបាយ កត្តាសន្តិសុខ និងកំណើនសេដ្ឋកិច្ចចំនួន៧%ក្នុងរយៈពេល២០ឆ្នាំ រួមទាំងសេរីភាពសារព័ត៌មាន៕